ឆ្នាំ​២០១៦ ស្ថានទូត​ខ្មែរ បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ពី​បណ្ដា​ប្រទេស​ជាង​១០



ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៦ ស្ថានទូត និង​អគ្គ​កុងស៊ុល​ខ្មែរ បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ពី​បណ្ដា​ប្រទេស​ជាង​១០ បញ្ជូនមក​កម្ពុជា​វិញ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

-​ស្ថាន​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​កម្ពុជា ដែល​រស់នៅ​និង​ធ្វើការ​ខុសច្បាប់ និង​រងគ្រោះ​ដោយសារ​ការជួញដូ​រឆ្ល​ង​កាត់​តាម​ប្រទេស​វៀតណាម ចំនួន​២៣១​នាក់ ។​

-​ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ និង​ពលករ​-​ពល​ការិនី ដែល​ជួប​លំបាក​ក្នុង​ការងារ និង​រងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស និង​រំលោភបំពាន​ផ្សេងៗ ចំនួន​២៧២​នាក់​ក្នុង​ឆ្នាំ​២០១៦​។ កាលពី​ឆ្នាំ​២០១៥ ជួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​៥៨​នាក់ និង​៣៤​នាក់ កាលពី​ឆ្នាំ​២០១៤​។​

-​ស្ថាន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ ដែល​ភាគច្រើន​ជា​ពលករ​រងគ្រោះ​ដោយសារ​ការជួញដូរ​ក​ម្លាំ​ង​ពលកម្ម ទៅធ្វើជា​កម្មករ​លើ​ទូក​នេសាទ​បរទេស ចំនួន​៧៨​នាក់​ក្នុង​ឆ្នាំ​២០១៦​។ កាលពី​ឆ្នាំ​២០១៥ ជួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​៤២៨​នាក់ និង​២៣​នាក់ កាលពី​ឆ្នាំ​២០១៤​។​

-​ស្ថាន​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ចិន បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​ការបោក​បញ្ឆោត​យកទៅ​រៀបការ​និង​ធ្វើការ​ខុសច្បាប់ ចំនួន​៦៤​នាក់​ក្នុង​ឆ្នាំ​២០១៦​។ កាលពី​ឆ្នាំ​២០១៥ ជួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​១១៧​នាក់ និង​៥៤​នាក់ កាលពី​ឆ្នាំ​២០១៤​។​

-​ស្ថាន​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន បាន​ជួយសង្គ្រោះ និង​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ ចំនួន​១៦​នាក់​ក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ ពលរដ្ឋ​៩​នាក់ ជា​កម្មសិក្សាការី និង​៧​នាក់​ជា​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ផ្លូវភេទ​។​

​ដោយឡែក​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ជា​មធ្យម​១​ពាន់​នាក់​ក្នុង​មួយ​សប្ដាហ៍ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​និង​បញ្ជូនមក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រោយពី​មានការ​សម្របសម្រួលរ​វាង​ស្ថានទូត និង​អគ្គ​កុងស៊ុល​ខ្មែរ និង​អាជ្ញាធរ​ថៃ​។​

​ចំណែក​ពលរដ្ឋ​ខ្មែរ​រងគ្រោះ នៅ​ប្រទេស​សិង្ហ​បុរី ៦​នាក់ , ប្រទេស​ឡាវ​២​នាក់​,​ប្រទេស​ហ្វីលីពីន​៤​នាក់​, ប្រទេស​អូស្ត្រាលី​១​នាក់​, ប្រទេស​អារ៉ាប​ប៊ី​សា​អូឌីត​១​នាក់ និង​រុស្ស៊ី​២​នាក់ ត្រូវបាន​ស្ថានទូត និង​អគ្គ​កុងស៊ុល​ជួយសង្គ្រោះ និង​បញ្ជូនមក​កម្ពុជា​វិញ​ផងដែរ​។​នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: