គិតត្រឹមខែតុលា ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់សរុបចំនួន ២,៧៤២ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៧ ។
របាយការណ៍នេះ ឲ្យដឹងថាកម្ពុជានាទំនិញចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់២,៤៣៤លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជា ៣០៧លានដុល្លារ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់២,៩៤២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញក្នុងទឹកប្រាក់២,៦១៧លានដុល្លារ ហើយនាំចូលពីអាមេរិកវិញក្នុងទឹកប្រាក់ ៣២៨លានដុល្លារ៕
ថ្មីៗ
អត្ថបទ : ខន ចំប៉ា
No comments:
Post a Comment