អាង​ស្តុក​ទឹក​ក្នុង​ឃុំ​ស្គុះ រង​ការរំលោភ យក​ជា​កម្មសិទ្ធិ និង​ដាក់​ស្លាក​ប្រកា​សលក់​



កំពង់ស្ពឺ: ទំនប់​បិ​ល​ជា​អាង​ស្តុ​ប​ទឹក ដ៍​ធំ​មួយ​របស់ ខេត្តកំពង់ស្ពឺ ដែលមាន​វិសាលភាព ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ រាប់ពាន់​ហិកតា របស់​ក្រុង​ច្បារមន និង ស្រុក សំរោង​ទង ស្រាប់​ស្ងាត់ៗ​ចុងក្រោយ​នេះ មាន​អ្នក​បោះបង្គោល រំលោភ​យក​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ធនធានទឹក មិនបាន​ទប់ស្កាត់​សោះ បណ្តោយ​ឱ្យមាន​ការរំលោភ ទាំង​បំពាន​ផ្ទៃ​បឹង របស់​រដ្ឋ​ទៅវិញ ។

បញ្ហា​រំលោភ​យក​ដី​បឹង របស់​រដ្ឋ មហាជន​រង់ចាំ​ចំណាត់ការ របស់​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ មាន​វិធាន​យ៉ាងណា ទៅលើ​អ្នក​ដែល​បោះបង្គោល កាន់កាប់​ផ្ទៃ​បឹង​នោះ ខណៈដែល​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត អះអាងថា មាន​ធ្វើលិខិត​ដាក់ជូន​លោក​អភិបាលខេត្ត រួចរាល់​ហើយ​នោះ ។​

​អាង​ស្តុក​ទឹក​ដ៍​ធំ​ហ្វឹ​ង​ល្វើយ​នេះ ដែលមាន​លទ្ធភាព ស្រោចស្រព​ផ្ទៃដី​ស្រែចំការ រាប់ពាន់​ហិកតា ត្រូវបាន​គេ​បោះបង្គោល អង្កន់​ជា​ឡូរៗ និង​ដាក់​ស្លាក​ប្រកា​សលក់ យ៉ាង​ចំហ ហើយ​មួយផ្នែក​ត្រូវបាន​គេ​ចាក់ដី ព្រមទាំង​សាងសង់​សំណង់​រឹងមាំ យ៉ាង​រំភើយ​នោះ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​របឹង​ស្តុក​ទឹក ដែល​ត្រូវបាន​ក្រុម​អ្នកមាន លុយ​រំលោភ យក​នោះ​មានឈ្មោះ​ទំនប់​បិ​ល ស្ថិត​តាមផ្លូវ​ពី​សាលាខេត្ត ទៅ​ភ្នំ​ជៀល ក្នុង​ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ផ្ទៃ​បឹង​ទាំងសងខាង​ផ្លូវ ត្រូវបាន​គេ​បោះបង្គោល​អង្កន់​ជា​ឡូរៗ ដោយ​អ្នកខ្លះ​ដាក់​ប្រកាស លក់​យ៉ាង​ចំហ ជា​ដី​បឹង​របស់​រដ្ឋ​នោះ ។
​ប្រភព​បន្តថា ក្រុម​អ្នកកាន់កាប់​រំលោភ យក​ដី​បឹង​របស់​រដ្ឋ និង​ជា​អាង​ស្តុក​ទឹក ខួប​ប្រាំង វស្សា​នោះ ភាគច្រើន ជា​អ្នកមាន​លុយ ហើយ​អស់លោក ជា​អាជ្ញាធរ​ពាក់ព័ន្ធ ក៍​ដូច​មន្ទីរជំនាញ ធនធានទឹក​ខេត្ត មិនបាន​ទប់ស្កាត់ ឬ​ហាមឃាត់​ទេ ដោយ​សង្កេតឃើញថា ដី​បឹង​មួយ ផ្នែក​ត្រូវបាន​ចាក់ដី​លប់ និង​សង់ផ្ទះ​រឹងមាំ​ទៅហើយនោះ ។​

​ស្ត្រី​ជា​ម្ចាស់​ដី​ម្នាក់ បាន​ប្រាប់ថា គាត់​បាន​ទិញ​ដី បឹង​បិ​ល​នេះ ពី​ប្រជាពលរដ្ឋ​ដោយមាន ការទទួលស្គាល់​ប្រថាប់ត្រា ត្រឹមត្រូវ​ពី​អាជ្ញាធរ មូលហេតុ​ដែល​គាត់​ទិញ​ដី​នោះ ព្រោះ​មាន​ឮ​តៗ​គ្នា រដ្ឋ​ធ្វើ​ផ្លូវ​ល្បឿន​លឿន កាត់​តាម​តំបន់​នេះ ប៉ុន្តែ​បច្ចុប្បន្ន ស្ងាត់ឈឹង​រក​លក់​វិញ ក៍​មិន​ចេញ​ទៀត ។
​ប្រភព​បន្តថា ចំពោះ​ដី​ដែល​គាត់​បាន​ទិញ មិន​ត្រឹម​មាន តែ​ការទទួលស្គាល់ ពី​អាជ្ញាធរ​នោះទេ គឺមាន​ទាំង​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​ចេញ ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ទៀតផង ។​

​លោក​ញា​ញ់ ជាប​ហ័​រ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ថា ករណី​រំលោភ​យក ដី​បឹង​ដោយសារ ប្រជាពលរដ្ឋ​នាំគ្នា​ចូល ទៅ​បោះបង្គោល ហើយ​ខាង​មន្ទីរ​ធនធានទឹក បាន​ផ្ញើលិខិត​ទៅកាន់​លោក អភិបាលខេត្ត​កំពង់ស្ពឺ រួចរាល់​អស់ អំពី​បញ្ហា​នេះ ប៉ុន្តែ​មិនទាន់មាន​ចំណាត់ការ ណាមួយ​នៅឡើយ​ទេ ។ លោក​បាន​បន្តថា ចំពោះ​ពាក់ព័ន្ធ​ដី​អាង​ស្តុក​របស់​រដ្ឋ ដែល​កំពុង​រង​ការរំលោភ ហើយ​មាន​ប្លង់​កម្មសិទ្ធិស្របច្បាប់​នោះលោក​មិនទាន់​ទទួលបានព័ត៌មាន​ច្បាស់លាស់​ទេ៕

CEN
ដោយ: ​ដា​វុ​ធ​

No comments: