
ប្រធានគណៈកម្មការសិទ្ធិមនុស្ស អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង នឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកសាកសួរព័ត៌មានបន្ថែមលើករណីលោក កែម ឡី នៅក្នុងខែកុម្ភៈខាងមុខនេះ។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង នឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកសាកសួរព័ត៌មានបន្ថែមលើករណីលោក កែម ឡី នៅក្នុងខែកុម្ភៈខាងមុខនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អេង ឆៃអ៊ាង បាននិយាយថា គណៈកម្មការរបស់លោកបានសម្រេចឯកភាពគ្នា ក្នុងការកោះហៅលោក អង្គ វង្សវឌ្ឍនា មកឆ្លើយបំភ្លឺចំពោះមុខគណៈកម្មការខ្លួនរួចរាល់ហើយ។ ប៉ុន្តែលោក អេង ឆៃអ៊ាង មិនទាន់ដាក់សំណើនេះទៅប្រមុខរដ្ឋាភិបាលនោះទេ ដោយរង់ចាំលោកបញ្ចប់បេសកកម្មនៅក្រៅប្រទេសសិន។ «នៅពេលខ្ញុំរួចរាល់ពីការងារត្រឡប់មកវិញនៅចុងខែមករានេះ ខ្ញុំនឹងរៀបចំការអញ្ជើញរដ្ឋមន្ត្រីយុត្តិធម៌មកសាកសួរនៅក្នុងខែពីរ(កុម្ភៈ) ។ ប៉ុន្តែយើងមិនទាន់កំណត់ថ្ងៃនោះឡើយ»។ នេះជាការបញ្ជាក់របស់លោក អេង ឆៃអ៊ាង ដែលអះអាងថា លោកនឹងព្យាយាមជួយរកយុត្តិធម៌ជូនគ្រួសារសពលោក កែម ឡី ។
គម្រោងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង បរាជ័យក្នុងការកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង មកសាកសួរករណីឃាតកម្មលោក កែម ឡី នេះ ដែលត្រូវបានប្រធានរដ្ឋសភាបដិសេធ។
អ្នកស្រាវជ្រាវ និងជាអ្នវិភាគ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាតមួយ នាស្ថានីយ៍សាំងកាល់តិច Caltex ក្បែរស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ។ ភ្លាមៗក្រោយឃាតកម្មទៅលើលោក កែម ឡី សមត្ថកិច្ចបានចាប់ខ្លួនឃាតករ ដែលបានអះអាងថាឈ្មោះ ជួប សម្លាប់។ ប៉ុន្តែជាង៥ខែហើយ ដែលគ្រួសារសពលោក កែម ឡី នៅតែទាមទាឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូន លោក កែម ឡី ព្រមទាំងបញ្ចេញវីដេអូពីកាមេរ៉ាសន្តិសុខរបស់ហាងសាំងកាល់តិចនោះផង ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment