
ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែបន្តទាមទារ ឲ្យអាជ្ញាធរផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលតវ៉ាទាមទារប្រាក់ខែអតិប្បរមា ១៦០ដុល្លារអាមេរិក កាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មុខរោងចក្រកាត់ដេរយ៉ាក់ជីង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវវេងស្រេង។
ខួប ៣ឆ្នាំហើយដែលលោក វន់ ពៅ សកម្មជនសិទ្ធិមនុស្ស និងគ្រួសារសពកម្មកររងគ្រោះ រងចាំយុត្តិធម៌។
ទុកសពកម្មករដែលបានស្លាប់ទៅនោះ គឺជាវីរកម្មករ ដែលតស៊ូ ក្នុងបុព្វហេតុទាមទារប្រាក់ខែ ដើម្បីជីវភាពរស់នៅសមរម្យ។ សកម្មជនសិទ្ធិមនុស្ស កម្មករ ព្រះសង្ឃ បានរៀបចំរំលឹកខួបសម្តែងការឈឺចាប់របស់លោកដូចបងប្អូនកម្មករដទៃទៀតដែរ។
ថ្លែងក្នុងពិធីបង្សុកូលឧទ្ទិសកុសលយ៉ាងផុសផុល នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧នេះ លោក វន់ ពៅ នៅតែបានចាត់ទុកសពកម្មករដែលបានស្លាប់ទៅនោះ គឺជាវីរកម្មករ ដែលតស៊ូ ក្នុងបុព្វហេតុទាមទារប្រាក់ខែ ដើម្បីជីវភាពរស់នៅសមរម្យ។
លោក វន់ ពៅ ជនរងគ្រោះ ក្នុងហេតុការណ៍នៅផ្លូវវេងស្រេងម្នាក់ដែលនៅមានជីវិតផងនោះ បានប្រកាសយកថ្ងៃទី ២ និងទី ៣ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្មករ និងស្រែកទាមទាររកយុត្តិធម៌។
បុរសដែលពុំអាចបំភ្លេចថ្ងៃនេះចោល បាននិយាយក្នុងពិធីខួបរយៈពេល ៣ឆ្នាំនៅទីស្នាក់ការការិយាល័យផ្ទះសាមគ្គីដូច្នេះថា៖«យើងរង់ចាំយុត្តិធម៌។ យើងនៅតែទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះយុត្តិធម៌សង្គម។ ប៉ុន្តែ យើងទាមទារតាមរយៈការចរចា និងការដាក់ញ្ញត្តិផ្សេង ដល់ភាគីនិយោជក និងភាគីពាក់ព័ន្ធ»។
ក្រៅថ្លែងសាររកយុត្តិធម៌ លោកក៏បានច្រៀងបទចម្រៀងដែលបង្ហាញពីការក្រៀមក្រំ និងល្វីងជូចត់ ពេលលោកជាប់ឃុំឃាំងក្នុងេះពន្ធនាគារត្រពាំងថ្លុង ដោយសារលោកទាមទារប្រាក់ខែកម្មករបានរស់នៅសមរម្យ។ លោក វន់ ពៅ និងសកម្មជនមួយចំនួនទៀត ត្រូវបានកងទ័ពឆ័ត្រយោងមកពីអង្គភាព ៩១១ វាយបង្ក្រាបយ៉ាងបង្ហូរឈាម នៅមុខរោងចក្រកាត់ដេរយ៉ាក់ជីង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
កាលឆ្នាំ២០១៦នេះ ក្រោយពីមានការចរចាប្រាក់បៀវត្សកម្មករយ៉ាងតានតឹងមក ប្រាក់ខែគោលរបស់កម្មករបានដំឡើងពី១៤០ ទៅ ១៥៣ ដុល្លារក្នុងមួយខែ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០១៧ ខាងមុខនេះ។ ប៉ុន្តែ ការដំឡើងប្រាក់ឈ្នួលដល់កម្មករខ្លាំងពេក អាចធ្វើឲ្យបាត់បង់ និងថយចុះ ការបញ្ជាទិញពីបណ្ដាប្រទេសផ្សេងៗ ដែលធ្លាប់បញ្ជាទិញពីកម្ពុជាផងដែរ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment