កូនប្រុស​លោក​ សុខ អាន​ម្នាក់ ត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស



លោក សុខ សូកេន ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជា​កូនប្រសារ​របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សុខ សូកេន ធ្លាប់ជាអនុប្រធាននាយកដ្ឋាន​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​ឯកជន នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ​។

ក្រៅពី​លោក សុខ សូកេន កូនប្រុស៣នាក់​ទៀត របស់​ឧបនាយករដ្ឋមន្ត្រី​សុខ អាន សុទ្ធ​តែមាន​តំណែង​ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ និងឯកជន​មួយចំនួន។ លោក សុខ ពុ​ទ្ធី​វុ​ធ ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ លោក សុខ សង្វារ ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ចំណែកឯ លោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​នៃ​បក្ស​ប្រជាជន​កម្ពុជា៕

ថ្មី​ៗ
អត្ថបទ : ខន ចំប៉ា

No comments: