
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (គ.ជ.ប.ភ) ប្រកាសប្រឡងជ្រើសរើសមន្ត្រីចំនួន ៥០ កន្លែង។
តាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន គ.ជ.ប.ភ បេក្ខជនទាំងពីរភេទ ដែលមានបំណងដាក់ពាក្យប្រឡងចូលក្របខណ្ឌ ក ដល់ គ ត្រូវបំពេញលក្ខខណ្ឌប្រឡង រួមមាន សញ្ជាតិខ្មែរ សុខភាពល្អ និងមិនមានទោសព្រហ្មទណ្ឌ។
សម្រាប់មន្ត្រីក្របខណ្ឌ ក មានចំនួន ២៥ កន្លែង ហើយបេក្ខជនប្រឡងត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ឬសញ្ញាបត្រមានតម្លៃសមមូល, មានអាយុយ៉ាងច្រើន ៣០ឆ្នាំ។
សម្រាប់ក្របខណ្ឌ ខ មានចំនួន ១០ កន្លែង ហើយបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រមានតម្លៃស្មើ, មានអាយុយ៉ាងច្រើន ២៨ឆ្នាំ។ រីឯក្របខណ្ឌ គ មានចំនួន ១៥ កន្លែង ហើយបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានអាយុយ៉ាងច្រើន ២៥ឆ្នាំ។
បេក្ខជនទាំងពីរភេទអាចទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធិប្រឡងនៅ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្នុងទីតាំងទ័ពអាកាស ពោធិ៍ចិនតុង និង សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ទួលគោក) រៀងរាល់ ម៉ោងធ្វើការចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ។
តាមសេចក្តីជូនដំណឹង គណៈកម្មការរៀបចំការប្រឡងនៃលេខាធិការដ្ឋាន គ.ជ.ប.ភ នឹងរៀបចំមុខវិជ្ជាប្រឡង និងកាលបរិច្ឆេទប្រឡង នៅពេលក្រោយ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment