ឥណ្ឌា បង្កើត Apps ២​ដើម្បី​បញ្ជូន​ព័ត៌មាន​ទាក់ទង​នឹង​ចរាចរណ៍​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​



​ក្រសួង​ដឹកជញ្ជូន​របស់​ឥណ្ឌា គ្រោង​បង្កើត Apps ពីរ​តាម​ទូរ​សព្ទ ក្នុង​គោលបំណង​ពង្រឹង​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​ជួយ​សម្រួល​ការងារ​រប​ស់​ក្រុមប៉ូលិស​ចរាចរណ៍​ផងដែរ​។ បើតាម​ការផ្សាយ​របស់​គេហទំព័រ Tech2.com កម្មវិធី Apps ទាំងពីរ​នោះ m-Parivahan និង e-challan​។​

ចរាចរណ៍​នៅក្នុង​ប្រទេស​ឥណ្ឌា គឺជា​រឿង​ស្មុ​គ្រ​ស្មាញ​បំផុត​មួយ​។ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ពង្រឹងសមត្ថភាព​ការងារ​របស់​មន្ត្រី​មាន​សមត្ថកិច្ច ក្រសួង​ដឹកជញ្ជូន​ឥណ្ឌា នឹងដាក់​ដំណើរការ apps ថ្មី​ចំនួន​២​នៅលើ​ទូរ​សព្ទ​ដៃ​។​

​គេហទំព័រ​ជំនាញ​បច្ចេកវិទ្យា​ឥណ្ឌា Tech2.com បាន​ផ្សាយ​ឲ្យ​ដឹងថា app «m-Parivahan» ជួយ​ដល់​អ្នកបញ្ជា​យានយន្ត​ដឹង​ពី​ស្ថានភាព​ចរាចរណ៍ ជាពិសេស​ផ្លូវ​ដែល​ពួកគេ​អាច​ជៀសផុត​ការកកស្ទះ រីឯ app «e-challan» គឺ​ដើម្បី​សម្រួល​ការងារ​គ្រប់គ្រង​របស់​ប៉ូលិស​ចរាចរណ៍ និង​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​ផ្លូវថ្នល់ និង​ដឹកជញ្ជូន​។​

​មន្ត្រី​ទ​ទូល​បន្ទុក​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​បញ្ជាក់ថា កម្មវិធី​ទូរ​សព្ទ​ដៃ​ទាំងពីរ នឹង​បញ្ជូន​សារ​ភ្លាមៗ​ទៅ​អ្នកពាក់ព័ន្ធ ជាពិសេស​ទាក់ទង​នឹង​ការកកស្ទះ ក៏ដូចជា​គ្រោះថ្នាក់ និង​បញ្ហា​នានា​ដែល​កើតឡើង​នៅតាម​ផ្លូវ​៕

ថ្មី​ៗ
អត្ថបទ : ធីតា

No comments: