
ការសាយភាយព័ត៌មានក្លែងក្លាយ កំពុងក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំង។ ដោយសារតែព័ត៌មានក្លែងក្លាយនេះ ទំនាក់ទំនងរវាងមហាអំណាចនុយក្លេអ៊ែរពីរ គឺអ៊ីស្រាអែល និងប៉ាគីស្ថាន ហៀបនឹងធ្លាក់ទៅរកស្ថានការណ៍អាក្រក់ ដោយប្រមុខការពារជាតិប៉ាគីស្ថានបានគំរាមវាយប្រហារលើអ៊ីស្រាអែល បន្ទាប់ពីទទួលបានព័ត៌មានពីគេហទំព័រមិនពិតមួយដែលផ្សាយថា អ៊ីស្រាអែល នឹងវាយប៉ាគីស្ថាន បើប្រទេសនេះហ៊ានបញ្ជូនទ័ពទៅស៊ីរី។
ការប្រឈមមុខនុយក្លេអ៊ែរវាងប៉ាគីស្ថាន និងអ៊ីស្រាអែល ស្ទើរតែផ្ទុះឡើងទៅហើយ ក្រោយរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Muhammad Asif បានគំរាមប្រើនុយក្លេអ៊ែរប្រឆាំងអ៊ីស្រាអែល។ លោក Khawaja Muhammad Asif បានគំរាមដូចនេះ ជាការឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ដែលផ្សាយដោយគេហទំព័រព័ត៌មានក្លែងក្លាយ AMD ។
ក្នុងការផ្សាយនៅថ្ងៃទី២០ ខែធ្នូ គេហទំព័រ AWD បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Moshe Ya'alon បានគំរាមប្រើនុយក្លេអ៊ែរប្រឆាំងប៉ាគីស្ថាន បើប្រទេសនេះបញ្ជូនទ័ពទៅស៊ីរីនោះ។ AWD បានស្រង់សម្ដីលោក Moshe ថា៖ « នេះជាការគំរាម។ បើទ័ពប៉ាគីស្ថានទៅស៊ីរី យើងនឹងកម្ទេចពួកគេដោយប្រើអាវុធនុយក្លេអ៊ែរ»។
ទំនងជាឆ្លើយតបនឹងការផ្សាយនេះ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Muhammad Asif ក៏បានសរសេរសារព្រមានអ៊ីស្រាអែលវិញ។ លោកបានសរសេរលើ Twitter របស់លោកនៅថ្ងៃទី២៤ ខែធ្នូ ថា៖ «រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមវាយប្រហារប៉ាគីស្ថានដោយប្រើនុយក្លេអ៊ែរជុំវិញជម្លោះនៅស៊ីរី។ ប៉ុន្តែអ៊ីស្រាអែលភ្លេចថា ប៉ាគីស្ថាន ក៏មាននុយក្លេអ៊ែរដែរ»។
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment