អ៊ីស្រាអែល​កោះហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​មក​សាកសួរ​ជុំវិញ​ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន​នី​យា​ហូ (Benjamin Netanyahu) បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​មក​សាកសួរ​ជុំវិញ​ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អា​មេ​រិច​បាន​បោះឆ្នោត​អនុប្បវាទ (​មិន​គាំទ្រ ហើយក៍​មិន​គាំទ្រ​) ដើម្បី​បើកផ្លូវ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុ​ម័ត​លើ​សេចក្តីសម្រេច ដែល​ជម្រុញអោយមាន​កា​រប​ញ្ឈប់​ការសាងសង់​ទីលំនៅ​ខុសច្បាប់​របស់​អ៊ី​ស្រា​អ៊ែ​ល នៅលើ​ទឹកដី ដែល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​ថ្ងៃ​អនាគត​។ សមាជិក​១៤នាក់​ផ្សេងទៀត​របស់​ក្រុមប្រឹក្សា​នេះ​បាន​បោះឆ្នោត​គាំ​ទ្រសេចក្តីសម្រេច​នេះ​។​

​ការកោះហៅ​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​មក​សាកសួរ​នេះ ធ្វើឡើង​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​ផ្សេងៗ ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​។​

​ប្រទេស​អ៊ីស្រាអែល​បាន​ចោទ​អា​មេ​រិច​ដែល​ជាស​ម្ព័​ន្ធ​មិត្ត​ជិត​ស្និ​ទ្ឋ​របស់ខ្លួន​ថា ជា​អ្នកបង្កើត​អោយមាន​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​ទីក្រុង​វ៉ាស់​ហ្សី​ង​តោន​​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​លោក​បា​រ៉ា​ក់ អូ​បា​មា មាន​ទំនាក់ទំនង​មិនសូវ​ល្អ​នឹង​គ្នា​ទេ ក្នុង​អំឡុង​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​អូ​បា​មា ២​អា​ណិ​ត្ត​នេះ ហើយ​អ៊ីស្រាអែល​មានការ​ព្រួយ​បារ​ម្មណ៍​ថា ទីក្រុង​វ៉ាស់​ហ្សី​ង​តោន​ នឹងធ្វើ​បែបនេះ​មុនពេល​ដែល​លោក​អូ​បា​មា​ចប់​អាណត្តិ​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​អា​មេ​រិច លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Twitter របស់លោក​ថា ការបោះឆ្នោត​សម្រេច​បែបនេះ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺជា​ការបាត់បង់​ដ៍​ធំធេង​របស់​អ៊ីស្រាអែល ដែល​វារឹតតែ​លំបាក់​សម្រាប់​អ៊ីស្រាអែល​ក្នុងការ​ផ្សះផ្សា​សន្តិភាព​។​

​លោក​ត្រាំ ក៍បាន​ថ្លែង​ទៀត​ដែរ​ថា អ្វីៗ​នឹងមាន​ការផ្លាស់ប្តូរ​នៅ​នៅក្រោយពេល​គាត់​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០​ខែមករា​ខាងមុខ​។​

​ការតាំង​ទីលំនៅ​របស់​ជនជាតិ​ជីវី​ស​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​អ៊ីស្រាអែល​គឺជា​ជម្លោះ​មួយ​ក្នុង​ចំណោទ​បញ្ហា​ជាច្រើន​ទៀត រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដែលជា​ឧបសគ្គ​ក្នុងការ​ឈានទៅរក​សន្តិ​ភាព​។​

​មាន​ជនជាតិ​ជី​វិ​ស​ប្រមាណ ៥​សែន​នាក់​បានមក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ចំនួន ១៤០​ចាប់តាំងពី​ការឈ្លានពាន​របស់​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៦៧ ចូលទៅ​កាន់​តំបន់ West Bank និង Jerusalem. បើ​យោងទៅតាម​ច្បាប់​អន្តរជាតិ ការតាំង​ទីលំនៅ​បែបនេះ​របស់​ជនជាតិ​ទាំងនេះ​គឺ​ខុសច្បាប់ តែ​ប្រទេស​អ៊ីស្រាអែល​ជំ​ទាល់​។​

CEN

No comments: