
ភ្នំពេញ ៖ ស្របពេលដំណឹងស្នេហារវាងតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាសអ្នកនាងពេជ្រ សោភា ជាមួយលោក ឆឹម សក្កដា កាន់តែក្លាយជាមន្ទិលសម្រាប់មហាជន ភ្លាមៗនោះដែរត្រូវបានម្ចាស់ខ្លួនអ្នកនាង ពេជ្រ សោភា បានចេញមុខបដិសេធថា វាគ្រាន់តែជាការយល់ច្រឡំ។
ទន្ទឹមគ្នានឹងការចេញមុខបដិសេធពីសំណាក់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ថារវាងទំនាក់ទំនងនាងជាមួយលោក ឆឹម សក្កដា រាប់អានគ្នាត្រឹមតែជាមិត្តភក្តិនេះដែរកាលពីពេលកន្លងមកនាឱកាសថ្ងៃឆ្លងឆ្នាំសកល២០១៦ ចូល២០១៧តារាសម្តែងប្រុសមាឌដំបងលោក ឆឹម សក្កដា នៅតែរក្សាជំហរស្នេហ៍ជាមួយអ្នកនាង ពេជ្រ សោភា ដោយបានបង្ហោះភ្ជាប់ជាមួយរូបភាពស្និទ្ធស្នាលផ្អែមល្អប្រៀបដូចលលកញីឈ្មោះជាមួយពាក្យពេចន៍ដ៏មានន័យទៀតផង។
យ៉ាងណាមិញ ខណៈរឿងរ៉ាវស្នេហាក្រៅឆាករបស់អ្នកនាង ពេជ្រ សោភា ជាមួយលោក ឆឹម សក្កដា បានក្លាយជាប្រធានបទក្តៅពីការតាមប្រមាញ់ចង់ដឹងការពិត ពីក្រុមអ្នកសារព័ត៌មាន និងមហាជននោះ មុននេះបន្តិចស្រាប់តារាចម្រៀងស្រីម្ចាស់បទហ៊ុយហ៊ុយ អ្នកនាង ពេជ្រ សោភា បានទម្លាយសារដ៏គួរឲ្យភ្ញាក់ផ្អើលជាថ្មីភ្ជាប់ជាមួយរូបភាពស្និទ្ធស្នាលគ្នាជាមួយលោក ឆឹម សក្កដា មួយសន្លឹកថា ខានជួបគ្នាច្រើនថ្ងៃហើយព្រោះរវល់រៀងខ្លួននឹកណាស់។
ជាមួយគ្នា នៃការទម្លាយសារខាងនេះតារាស្រីអ្នកនាង ពេជ្រ សោភា ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ដោយនៅតែរក្សាគោលជំហរបស់ខ្លួនថារវាងនាងនិងលោក ឆឹម សក្កដា គឺរាប់អានគ្នាត្រឹមជាមិត្តភក្តិរួមអាជីពការងារប៉ុណ្ណោះ ខណៈដែលនាងក៏បានបញ្ជាក់ចុងពាក្យបញ្ចប់នឹកណាស់នោះថា មិត្ត។
ស្របពេលចម្ងល់របស់មហាជននេះដែរ កម្ពុជាថ្មីនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧មិនអាចស្វែងរកការបញ្ជាក់បន្ថែមការពិតពីសំណាក់សាមីខ្លួនអ្នកទាំងពីរបាននៅឡើយទេ។ ខណៈដែលកន្លងមកតារាចម្រៀងស្រីអ្នកនាងពេជ្រ សោភាក៏ធ្លាប់បានចេញមុខឆ្លើយបដិសេធចំពោះរឿងនេះរួចម្តងហើយនោះ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment