
ភ្នំពេញ ៖ នាថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ខុសប្លែកពីសប្ដាហ៍មុន ដោយមានតារាកិត្តិយសចូលរួមគឺកញ្ញាឯកកម្ពុជា។
កញ្ញាឯកទាំងប្រាំរូបនេះ នឹងមកបង្ហាញសមត្ថភាពពិសេសផ្ទាល់ខ្លួនដែលបានយកទៅប្រកួតលើឆាកអន្តរជាតិ លើឆាក “ស៊ីអារម្មណ៍”។
កញ្ញាឯកទាំង៥រូបដែលនឹងមានវត្តមានក្នុងកម្មវិធីស៊ីអារម្មណ៍មាន កញ្ញា ប៊ី សុធារី (ចំណាត់ថ្នាក់លេខ១) កញ្ញា អែម គុណថង (ចំណាត់ថ្នាក់លេខ២) កញ្ញា ឆាយ នីតា (ចំណាត់ថ្នាក់លេខ៣) កញ្ញា លី ណៃស៊ីម (ចំណាត់ថ្នាក់លេខ៤) និង កញ្ញា ប៉ែន ពុណ្ណវឌ្ឍន៍ (ចំណាត់ថ្នាក់លេខ៥)។
ពាក្យថា កញ្ញាឯក ប្រាកដជាស្រីស្អាត ដំណើរល្វត់ល្វន់ ប៉ុន្តែបើក្រឡេកមកមើលការបង្ហាញសមត្ថភាពពិសេសដែលកញ្ញាឯករបស់យើងយកមកបង្ហាញក្នុងកម្មវិធី ប្រិយមិត្ត នឹងរឹតតែនឹកស្មានមិនដល់ និងមិនសរសើរមិនបាន។
នៅមានរឿងពិសេសមួយទៀតដែលប្រិយមិត្ត ក៏ដូចជាតារាកិត្តិយស នឹងភ្ញាក់ផ្អើលព្រមៗគ្នានៅក្នុងកម្មវិធី។
ចង់ដឹងថា តើពួកគាត់មានសមត្ថភាពពិសេស និងអស្ចារ្យយ៉ាងណា ហើយតើអ្វីដែលអាចធ្វើឲ្យកញ្ញាឯកទាំង៥នាក់រំជួលចិត្ត និងរំភើបក្នុងកម្មវិធី សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី
«ស៊ីអារម្មណ៍» នាថ្ងៃអាទិត្យខាងមុខនេះ វេលាម៉ោង១១:០០-១១:៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕
កម្ពុជាថ្មី
No comments:
Post a Comment