
ភ្នំពេញ ៖ សួនច្បារចេនឡា ក្បែរផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលគេទុកចោលជាយូរមកហើយនោះ មកដល់ពេលនេះ បានស្ថាបនាឡើងវិញហើយ ហើយមកដល់ពេលនេះ ការដ្ឋានបានឈានដល់ការដាំដើមត្នោត និងក្រាលស្មៅហើយដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែលម្អសួនច្បារចេនឡា ដោយធ្វើសកម្មភាពដាំដើមត្នោត និងក្រាលស្មៅ ដើម្បីបង្កើនសោភ័ណភាពថ្មីរាជធានីភ្នំពេញមួយកម្រិតថែមទៀត។
តាមអ្វី ដែលជាពង្រាងក្នុងការកែលម្អ សោភណភាពសួននេះ គឺនឹងត្រូវរៀបចំឡើងជាកន្លែងលម្ហែកម្សាន្ត ដែលមានទីធ្លា ផ្លូវថ្មើរជើង សួនផ្កា ស្មៅ ដើមឈើ បង់អង្គុយសាធារណៈ ភ្លើងបំភ្លឺសួន ជាដើម។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងវេទិកាសាធារណៈមួយ នៅក្នុងមជ្ឈមណ្ឌលចេនឡាប្រជាពលរដ្ឋ ក៏បានស្នើឲ្យមានការជួលជុលឡើងវិញផងដែរ ចំពោះសួនច្បារចេនឡានេះផងដែរ ហើយក្នុងឱកាសកាលនោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលឡើងវិញឲ្យឆាប់ៗផងដែរ៕
កម្ពុជាថ្មី
ស្រីរ័ត្ន
No comments:
Post a Comment