
ភ្នំពេញ ៖ រហូតមកដល់ម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមក្រោមអធិបតីភាពលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន។
មានមតិចូលរួមក្នុងពិធីនោះ លោកថោង ខុន បានលើកឡើងថា សកម្មភាពនៃការប្រកួតនេះ គឺដើម្បីសុខសន្តិភាពរបស់ប្រជាជន និងបុព្វហេតុជាតិ។ តាមលោក ថោង ខុន បើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងអង់អាចក្លាហានរបស់គណបក្សប្រជាជនកម្ពុជានោះទេ ពិតជាមិនអាចយកជ័យជម្នះលើពួកប៉ុល ពតបានឡើយ ហើយបើគ្មានការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយឆន្ទៈមោះមុត អង់អាចរបស់គណបក្សប្រជាជនកម្ពុជាទេ និងគ្មានពលកម្មដ៏ធំធេងរបស់អតីតយុទ្ធជនទេ ពិតជាមិនអាចយកជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងពុំអាចមានថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នាផងដែរ។ លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជារស់នៅក្នុងសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ត្រូវបានរាជរដ្ឋាភិបាល ពិសេសសម្តេចនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងឧបត្ថម្ភគាំទ្រឲ្យមានការរីកចម្រើន មានការទាក់ទាញគាំទ្រពីយុវជន ពីមហាជនយ៉ាងផុលផុស និងតែងតែដណ្តើមបានជយលាភីលើឆាកជាតិ និងអន្តរជាតិ។
លោកថោង ខុន បានបញ្ជាក់ថា លទ្ធផល និងសមិទ្ធផលដ៏ធំធេងលើវិស័យកីឡាជាតិនេះ ទើបគណៈកម្មការអូឡាំពិកអន្តរជាតិ បានវាយតម្លៃយ៉ាងច្បាស់លាស់ក្នុងការសម្រេចប្រគល់ពានរង្វាន់ខ្ពស់បំផុតរបស់ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀ នៅវិមានសន្តិភាព ហើយក្នុងនាមគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាមហាគ្រួសារមានមោទនភាពណាស់ ចំពោះពានរង្វាន់ដ៏ឧត្ដុង្គឧត្ដមនេះ។
សូមបញ្ជាក់ថា ការប្រកួតនេះមានពីរប្រភេទ គឺប្រភេទទី១ ក្រុមទាហានមាន១៣ក្រុម(ឯកសណ្ឋានប្រយុទ្ធប៉ារ៉ា និងមួកដែក) និងក្រុមមហាជន មាន៧ក្រុម (ឯកសណ្ឋានកីឡាដៃវែង) និងមានសាក់ដាដូ៥គីឡូក្រាម។ ការប្រកួតនេះរត់លក្ខណៈជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក។ ប្រភេទទី២ ក្រុមទាហានមាន២ក្រុម និងក្រុមមហាជនមាន១២ក្រុម៕
កម្ពុជាថ្មី
កោះកែវ
No comments:
Post a Comment