
ភ្នំពេញ: រយៈពេលត្រឹមតែជាង១ឆ្នាំ ស្ថានីយទូរទស្សន៍ភីអិនអិនដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារមួយនេះបានផ្តើមដំណើរការផ្សាយរបស់ខ្លួន ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សិស្ស និស្សិតចុះមកទស្សនកិច្ចសិក្សាស្វែងយល់។
នាពេលកន្លងមកស្ថានីយទូរទស្សន៍ភីអិនអិនបានស្វាគមមន៍ដល់និស្សិតមកពីវិទ្យាស្ថានសិក្សានានាទាំងរដ្ឋនិងឯកជន។ ការចុះទស្សនកិច្ចនេះស្ថានីយទូរទស្សន៍ភីអិនអិនក៏បានបង្ហាញជូននូវទីតាំងសំខាន់ៗជាច្រើនកន្លែងទៅដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មានដូចជាបន្ទប់កាត់តសម្លេង បន្ទប់បញ្ចូលសម្លេង បន្ទប់ថតកម្មវិធី រថយន្តផ្សាយចល័ត រួមនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀត។ ក្នុងនោះក្រុមសិស្ស និស្សិតក៏ទទួលបានចំណេះដឹងថ្មីបន្ថែម អំពីដំណើរការនៃការផលិតកម្មវិធីទូរទស្សន៍ និងការចាក់ផ្សាយកម្មវិធីផ្សេងៗនៅលើកញ្ចក់ទូរទស្សន៍។
លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត មានចិត្តសប្បាយរីករាយបន្ទាប់ពីទទួលបានបទពិសោធន៍ជាច្រើន រួមទាំងបានទស្សនាទីតាំងដ៏ធំទូលាយ បន្ទប់ផ្សាយដែលមានស្តង់ដា បំពាក់ដោយសម្ភារៈបច្ចេកទេសដ៏ទំនើបៗនិងចុងក្រោយរបស់ភីអិនអិន។
ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាស្ថានីយលំដាប់អន្តរជាតិ និងធំជាងគេបង្អស់នៅកម្ពុជា ដែលប្រមូលផ្តុំដោយអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យសោតទស្សន៍ហើយក៏ជាកន្លែងផ្តល់នូវការកម្សាន្ត ព័ត៌មាន និងចំណេះដឹងឥតដែនកំណត់ដល់ទស្សនិកជនផងដែរ៕
CEN
ដោយ: ក្រុមហ៊ុន
No comments:
Post a Comment