ពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ភូមិ​ខ្វិត ប្តិ​ត​មេដៃ សុំ​ឲ្យ​អាជ្ញាធរ បិត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក របស់លោក​ឧកញ៉ា​ជួន ភាព

កំពង់ឆ្នាំង: កសិដ្ឋាន​ចិញ្ចឹម​ជ្រូក របស់លោក​ឧកញ៉ា​ជួន ភាព នៅក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខ្វិត​ជាង​១០០​គ្រួសារ បាន​ប្តិ​ត​មេដៃ​ដាក់ពាក្យ បណ្តឹង​ឲ្យ​អាជ្ញាធរ ឃុំ​ពង្រ សុំអោយ​បិត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ ព្រោះតែ​ការចិញ្ចឹម​ជ្រូក​ជាង​២០០​ក្បាល​គ្មាន​អនាម័យ ដោយបាន​ស្តុ​ប​អាច​ម៌​ជ្រូក ស្អុយ​ជះក្លិន​មក​ក្រៅ ពេល​មាន​ភ្លៀង​អាច​ម៌​ជ្រូក​បាន​ហូរ ចូលមកក្នុង ស្រែ​បង្ក​ផល​ប៉ះ ពាល់​ដំណាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ និង​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ជម្ងឺ​ដោយសារតែ​ក្លិនស្អុយ​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ លោក ខែ​ក សុផល មេឃុំ​ពង្រ ស្រុក​រលាប្អៀរ បានបញ្ជាក់​អោយដឹងថា​៖ មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​១០០​នាក់​ហើយ​ដែល​បាន​ប្តិ​ត​មេដៃ​ប្តឹង​សុំអោយ​បិត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នេះ​របស់លោក​ឧកញ៉ា ជួន ភាព ព្រោះ​តែមាន​ផលប៉ះពាល់ ដល់​សុខភាព​មកលើ​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ លោក​បន្ដថា​៖ រឿងនេះ​លោក​បាន​រាយការណ៍​ជូន​ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​រួចហើយ ដើម្បី​ជួយ​ដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ ។​

​ស្ត្រី​ឈ្មោះ សូ យ​ន អាយុ​៦០​ឆ្នាំ មានផ្ទះ​ជាប់​និង​ការដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ បាន​និយាយ​អោយដឹងថា​៖ ជាង​៣​ខែ​មកនេះ​គាត់​ស្អុយ​អាច​ម៌​ជ្រូក​ពិបាក​រស់នៅ​ខ្លាំងណាស់ ហើយ​អ្នកភូមិ​ចំនួន​៣​ទៅ​៤ ភូមិ​ក៏បាន​ឈឺ​ដោយ​តែ​ការ​ស្អុយ​អាច​ម៌​ជ្រូក​នេះ ពិសេស​នៅពេល​យប់​គឺ​ជះក្លិន​ស្អុយ​ខ្លាំង​មែនទែន​ដេក​ក៏​មិន​លក់​។​

​បុរស​ឈ្មោះ កែ សម្បត្តិ អាយុ​៤៨​ឆ្នាំ និយាយថា​៖ ខ្ញុំ​មានផ្ទះ​ក្បែរ​ការដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ កាលពី​មាន​ភ្លៀង​ធ្លាក់​អាច​ម៌​ជ្រូក​បាន​ហូរ​ចេញពី​អាង​ធ្លាក់ចូល​ក្នុង​ស្រែ​ខ្ញុំ ដំណាំ​ខ្ញុំ អាច​ម៌​ជ្រូក​បាន​ជះក្លិន​ស្អុយ​៥០០​ម៉ែត្រ​ជុំវិញ​ការដ្ឋាន ធ្វើអោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​ខ្នង​ផ្ទះ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ខ្ញុំ​សំណូមពរ​អោយ​បិត​ការដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នេះ​ទៅ​។​

​ទាក់ទង​និង​បញ្ហា​នេះ លោក ក្រឹ​ង សំអាត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បានឱ្យដឹងថា​៖ ព័ត៌មាន​ខាងលើនេះ លោក​បានដឹង​ហើយ តាម​វិទ្យុ​មួយចំនួន ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ហើយ​ក្នុងករណីនេះ​កាលពី​អាទិត្យ​មុន លោក​បាន់​ចាត់​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ចុះទៅ​ត្រួតពិនិត្យ ឃើញថា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នេះ ខ្វះ​អនាម័យ​ពិតមែន​។ ផែនការ​របស់​ជំនាញ​គឺ ១.​បាន​អប់រំ​អោយ​ម្ចាស់​កសិដ្ឋាន​កាត់បន្ថយ​ការចិញ្ចឹម​ជ្រូក គឺ​ត្រូវ​ចិញ្ចឹម​ជ្រូក​តែត្រឹម​១០០​ក្បាល​បាន​ហើយ ២.​ត្រូវធ្វើ​ជីវ​សុ​វត្តិភាព បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​ការដ្ឋាន​៣. ត្រូវធ្វើ​អាង​ស្តុ​ប​អាច​ម៌​ជ្រូក​តាម​បច្ចេកទេស​អោយមាន​អនាម័យ ៤.​តម្រូវអោយធ្វើ​ឡ​ជីវឧស្ម័ន ដើម្បី​យក​អាច​ម៌​ជ្រូក​មក​ដុត​ក្នុង​ឡ កាត់បន្ថយ​អាច​ម៌​ជ្រូក​ដែល​ជះក្លិន​ទៅលើ​ប្រជាពលរដ្ឋ​។ នៅក្នុង​អាទិត្យ​ខាងមុខនេះ​ជំនាញ​និង​ចុះ​ចាប់បង្ខំ​អោយ​ម្ចាស់​ការដ្ឋាន​អនុវត្តន៍​ផែនការ​ដែល​បាន​ដាក់អោយ​អនុវត្តន៍​ខា​លើ​នេះ បើ​គេ​ធ្វើ​មិនបាន​ទេនោះ​គឺអាច​ប្រឈម​និង​ការបិត​អា​ជីក​ម្ម​មួយ​នេះ​តែម្តង​។​

​ដោយឡែក លោក ឧកញ៉ា ជួន ភាព ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​អ្នក​ចាំ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក អោយ​លេខ​ទូរ​សព្ទ័​មក ពេល​តេ​សួរ​បែរជា​ឆ្លើយថា លោក​តេ​មក​ច្រ​ឡាំ​លេខ​ហើយ​៕​

CEN
ដោយ: ដា​វុ​ធ​

No comments: