
ភ្នំពេញ: ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ បានរកឃើញនូវលទ្ធផលជម្រុះទាំង ១០ ស្នាដៃ ដែលត្រូវបានបោះឆ្នោត ផ្តល់ពិន្ទុយ៉ាងសុក្រិតបំផុត ពីគណៈកម្មការវាយតម្លៃស្នាដៃ នៃកម្មវិធីប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប (MASCOT) សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំរកា ព.ស. ២៥៦០~២៥៦១ គ.ស ២០១៧ ។
បើតាមការផ្សព្វផ្សាយ របស់ផេកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៧ បានឲ្យដឹងថា គណៈកម្មការរៀបចំកម្មវិធី ប្រកួតប្រជែង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះបេក្ខជនទាំងអស់ ដែលបានដាក់ពាក្យ ចូលរួមប្រកួត ទាំងបេក្ខជន ដែលបានជាប់ និងបេក្ខជន ដែលពុំបានជាប់ ក្នុងវគ្គជម្រុះនេះ។ ការចូលរួមរបស់ប្អូនៗ ពិតជាបង្ហាញពីឆន្ទៈ នៃការស្រឡាញ់ពេញចិត្ត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើង នាពេលនេះ។
សូមមិត្តៗសិស្ស និស្សិត និងសាធារណៈជនទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រស្នាដៃ ដែលខ្លួនពេញចិត្ត តាមរយៈការ Like លើរូបនីមួយៗ ដែលខ្លួនស្រឡាញ់ចូលចិត្ត ហើយអ្នកដែលទទួលបាន Like ច្រើនជាងគេ នឹងទទួលបានជ័យលាភី។ ចំពោះលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១ ២ ៣ នឹងប្រកាសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
សកម្មភាពគណ:កម្មការ វាយតម្លៃលើការប្រកួតតួអង្គនិមិត្តរូប និងការតែងនិពន្ធពាក្យស្លោក អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ ដែលមានការចូលរួម ពីសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្ប: តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារ រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីសម្រេចជ្រើសរើស ស្នាដៃចំនួន ១០ (ចំពោះផ្នែកនីមួយៗ) ចុងក្រោយ ដាក់ឲ្យសាធារណជន បោះឆ្នោត។ កុំភ្លេចតាមដាន នឹងចូលរួមបោះឆ្នោតគាំទ្រស្នាដៃដែលលោកអ្នកគាំទ្រ។
ដោយចេញពីឆន្ទៈ នៃការស្រឡាញ់ពេញចិត្ត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាពិសេសគោលបំណង ចូលរួមគាំទ្រការប្រកួតប្រជែង គូររូបតួអង្គនិមិត្តរូប (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) នេះជាសកម្មភាពរបស់ប្អូនៗ និស្សិតនៃ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលកំពុងគូររូបតួអង្គ និមិត្តរូប យ៉ាងមមាញឹក ដើម្បីដាក់ស្នាដៃរបស់ខ្លួន ចូលរួមប្រកួតប្រជែង៕
CEN
ដោយ: បញ្ញាស័ក្តិ
No comments:
Post a Comment