អ្នក​វិភាគ​ថា​ទុក​ឲ្យ​អ្នក​ស្ដាប់​និង​អ្នក​មើល​វាយ​តម្លៃ​ការងារ​អ្នក​អត្ថាធិប្បាយ​វិទ្យុ​និង​ទូរទស្សន៍

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev



អ្នក​វិភាគ​ស្ថានការណ៍​នៅ​កម្ពុជា ឲ្យ​តម្លៃ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ប្រមាណ ១​ពាន់​នាក់​នោះ​ថា គឺ​រឿង​ល្អ តែ​ថា​រដ្ឋាភិបាល​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​សម្រាប់​សេរីភាព​សារព័ត៌មាន។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ចំ​ខួប​ទី​៣២​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​តួ​ជា​គ្រូបង្រៀន​អ្នក​សារព័ត៌មាន ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​សរសេរ​ការពិត និង​កុំ​ឲ្យ​ដើរ​តួ​កាច់​រាង​ហួស​ពី​តួនាទី​របស់​ខ្លួន​ជា​អ្នក​នាំ​សារ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​ជាមួយ​អ្នក​សារព័ត៌មាន គឺ​ជា​ចំណុច​វិជ្ជមាន ហើយ​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​នោះ កុំ​ឲ្យ​មាន​ការ​រើសអើង​អ្នក​សារព័ត៌មាន៖ «»។

លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ស្ថិត​ក្នុង​តំណែង​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក បាន​ឆក់​ឱកាស​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ដែល​លោក​ទទួល​បាន​តំណែង​នេះ​កាល​ពី ៣២​ឆ្នាំ​មុន ជួប​អ្នក​សារព័ត៌មាន​នៅ​សណ្ឋាគារ​ផ្កាយ​៥ រ៉េស៊ីដង់ សុខា​ភ្នំពេញ។

ទោះ​ជា​យ៉ាង​ណា ការ​ជួប​គ្នា​នោះ​មិន​មែន​ជា​វេទិកា​សំណួរ​ចម្លើយ​ទេ តែ​ជា​ឱកាស​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​អារម្មណ៍ និង​ទស្សនៈ​របស់​លោក​ចំពោះ​អ្នក​សារព័ត៌មាន​បច្ចុប្បន្ន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាក់​ដូចជា​ធុញ​ថប់​នឹង​អង្គភាព​សារព័ត៌មាន​ខ្លះ​យូរ​មក​ហើយ​នោះ​ថ្លែង​ថា លោក​មាន​អារម្មណ៍​ជូរជ្រេញ​ជាមួយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​វិទ្យុ-ទូរទស្សន៍​មួយ​ចំនួន ដែល​លោក​ហៅ​ថា​ធ្វើ​ខ្លួន​ហួស​ពី​តួនាទី៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ដែល​មិន​បញ្ចេញ​ឈ្មោះ​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ដែល​លោក​ជ្រេញ​នោះ បាន​ហាម​អ្នក​រាយការណ៍​ព័ត៌មាន កុំ​ឲ្យ​ដើរ​តួ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ផង ជា​ចៅក្រម​ផង និង​ជា​អ្នក​ការពារ​ក្តី​ផង៖ «»។

បើ​ទោះ​ជា​មាន​អារម្មណ៍​ជ្រេញ​ដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ និយាយ​ថា គេ​គួរ​ទុក​ឲ្យ​ទស្សនិកជន អ្នក​ស្តាប់ ឬ​អ្នក​មើល ជា​អ្នក​វិនិច្ឆ័យ​វិញ។ នៅ​ពេល​ណា​សារព័ត៌មាន វិទ្យុ ឬ​ទូរទស្សន៍​ណា​មិន​ផ្សាយ​ព័ត៌មាន​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន ឬ​ខ្វះ​ការពិត អង្គភាព​សារព័ត៌មាន​ទាំងនោះ​អាច​នឹង​បាត់បង់​ប្រិយមិត្ត​របស់​ខ្លួន​ដោយ​ស្វ័យប្រវត្តិ៖ «»។

ទាក់ទង​នឹង​រឿង​ពុក​រលួយ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​កុំ​ទទួល​សំណូក​សូកប៉ាន់​ដើម្បី​ផ្សាយ ឬ​មិន​ផ្សាយ​ព័ត៌មាន៖ «»។

ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ដែរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ទទូច​អ្នក​សារព័ត៌ សរសេរ និង​ផ្សាយ​ព័ត៌មាន​ឲ្យ​លឿន និង​ទាន់​ហេតុការណ៍ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ខ្លាច​ក្នុង​ការ​សរសេរ​ការពិត​នៅ​ពេល​មាន​មូលដ្ឋាន និង​ព័ត៌មាន​ច្បាស់​ការណ៍៖ «»។

ត្រង់​ចំណុច​នេះ គេ​ពិបាក​នឹង​វាយ​តម្លៃ​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ថ្លែង​ដោយ​ស្មោះ​ចេញ​ពី​ដូង​ចិត្ត​របស់​លោក ឬ​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​កន្លង​ទៅ គេ​សង្កេត​ឃើញ​វិទ្យុ-ទូរទស្សន៍ ឬ​សារព័ត៌មាន​របស់​រដ្ឋាភិបាល ឬ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ភាគច្រើន តែង​បិទ​ផ្អាប់​មិន​ផ្សាយ​ព័ត៌មាន​សំខាន់ៗ​ដែល​សាធារណជន​គប្បី​បាន​ដឹង។ ឧទាហរណ៍ ព័ត៌មាន​ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ផ្អើល​ពិភពលោក​ជាដើម។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ចង់​ឲ្យ​អ្នក​សារព័ត៌មាន សរសេរ និង​ផ្សាយ​រឿង​ពិតៗ ប៉ុន្តែ​មិន​មែន​រឿង​ធំៗ​ទេ៖ «»។

នៅ​ក្នុង​ឱកាស​ជួបជុំ​អ្នក​សារព័ត៌មាន​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​ជួបជុំ​គ្នា​នេះ​នៅ​ឆ្នាំ​ក្រោយ នឹង​ធ្វើ​ឲ្យ​បាន​ធំ​ជាង​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បច្ចុប្បន្ន កម្ពុជា មាន​សារព័ត៌មាន ព្រឹត្តិបត្រ និង​ទស្សនាវដី្ត​ចំនួន​៨១២ មាន​ព្រឹត្តិបត្រ​ព័ត៌មាន​អនឡាញ​ចំនួន​៧២ មាន​ទូរទស្សន៍​ផ្សាយ​តាម​រលក​ធាតុអាកាស​ចំនួន​២២ មាន​ទូរទស្សន៍​ផ្សាយ​តាម​ផ្កាយ​រណប​ចំនួន​១ មាន​វិទ្យុ​ចំនួន​៣៣៤ និង​សមាគម​អ្នក​កាសែត​ចំនួន​៣៦៕

RFA
ដោយ ជី វិតា

No comments: