
អតីតប្រមុខការទូតអាមេរិកលោក ហេនរី ឃីស៊ីងហ្គឺ (Henry Kissinger) នឹងក្លាយជាអ្នកប្រឹក្សាផ្នែកការទូតសម្រាប់លោក ដូណាល់ ត្រាំ ដើម្បីឈានទៅស្តារទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីនៅពេលខាងមុខ។អ្នកការទូតជើងចាស់នេះ មានផែនការរួចរាល់ហើយដើម្បីជួយផ្សះផ្សាមហាអំណាចទាំងពីរនេះ។
យោងតាមរបាយការណ៍សម្ងាត់ដែលចុះផ្សាយដោយសារសារព័ត៌មានអាល្លឺម៉ង់ Bild លោក ហេនរី ឃីស៊ីងហ្គឺ ទំនងជានឹងនឹងក្លាយជាអ្នកផ្តល់ប្រឹក្សាផ្នែកការទូតសម្រាប់ប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ ដើម្បីឈានទៅស្តារចំណងការទូតនិងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងរុស្ស៊ី។
របាយការណ៍សម្ងាត់ដែលភ្នាក់ងារចារកម្មអឺរ៉ុបទទួលបាននេះបានបញ្ជាក់ច្បាស់ថា សេតវិមានក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការបែបស្ថាបនាជាមួយរដ្ឋាភិបាលក្រេមឡាំង។
តាំងពីឈ្នះឆ្នោតលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយលោក ឃីស៊ីងហ្គឺ ជាច្រើនលើកមកហើយ។ ហើយគេក៏បានលឺសូរពាក្យចរចាអារ៉ាមមួយចំនួនអះអាងថា លោក ដូណាល់ ចង់យកលោកធ្វើជាទីប្រឹក្សាផ្នែកការបរទេសថែមទៀតផង។ លោកបានលើកឡើងពីយន្តការមួយចំនួនស្តាប់ផ្សះផ្សាទំនាក់ទំនងនេះ។
ជំហានមួយចំនួននោះមានដូចជា ទទួលស្គាល់អំណាចរុស្ស៊ីដែលគ្របដណ្តប់លើបណ្តាប្រទេសអតីតរដ្ឋសហភាពសូវៀត ដូចជាអ៊ុយក្រែន,បេឡារ៉ុស, កាហ្សាក់ស្ថាន និងប្រទេសផ្សេងទៀត។ ហើយលោកបន្ថែមថា អាមេរិកត្រូវបិទភ្នែកនិងឈប់និយាយរឿងបញ្ហាទឹកដី Crimea ហើយបន្តលើកទណ្ឌកម្មប្រឆាំងរុស្ស៊ីដើម្បីជាថ្នូរនឹងការដកទ័ពរុស្ស៊ីចេញពីភាគខាងកើតអ៊ុយក្រែន។
កន្លងមកក្នុងពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ខ្លួនឯងក៏បានបញ្ជាក់ផងដែរថា ពេលលោកជាប់ឆ្នោតជាប្រធានាធិបតីលោកនឹងទទួលស្គាល់ទឹកដី Crimea ជាផ្នែកមួយស្របច្បាប់របស់រុស្ស៊ី។
សូមបញ្ជាក់ថា លោក ឃីស៊ីងហ្គឺ ត្រូវបានគេស្គាល់ជាអ្នកការទូតមា្នក់ដ៏ចំណាននិងល្បីល្បាញ ដោយលោកធ្លាប់ធ្វើជាប្រមុខការទូតក្នុងអាណត្តិប្រធានាធិបតី Gerald Ford និងលោក Richard Nixon ។ លោកធ្លាប់ជាអ្នកការទូតដល់បើកទំព័រទំនាក់ទំនងការទូតរវាងអាមេរិកនិងចិនកាលសម័យសង្គ្រាមត្រជាប់ផងដែរ៕
ថ្មីៗ
អត្ថបទ : សៅ ផលនិស្ស័យ
No comments:
Post a Comment