ដោយៈ Tin Sokhavuth
អស់លោកអ្នកនាងកញ្ញាប្រាកដជាឆ្ងល់ខ្លាំងណាស់ថា តើឧបករណ៍ភ្លេងមួយណាទៅ ដែលអាចអន្ទងព្រលឹងរបស់ជនជាតិអាមេរិកាំងស្ទើរតែទាំងអស់ ឲ្យលង់លក់ក្នុងក្តីស្រមៃនៃពិភពដ៏អណ្តែតអណ្តូង ដែលពោរពេញទៅដោយភាពផ្អែមល្ហែមលាយឡំនឹងភាពកំសត់នៃការនឹករលឹកស្រុកកំណើត។ ឧបករណ៍ភ្លេងនោះ គឺជា HARMONICA។

សម្រាប់ជនជាតិអាមេរិកាំង ឧបករណ៍ភ្លេងដ៏មានប្រជាប្រិយភាពមួយនេះ ត្រូវបានគេឲ្យឈ្មោះថាជា ពិនសួគា (celestial harp) ដោយហេតុតែវាមានសម្លេងស្រួយដ៏ស្រទន់ ស្រដៀងនឹងសម្លេងខ្លុយខ្មែរយើងដែរ។
ឧបករណ៍ភ្លេង harmonica មិនត្រឹមតែត្រូវគេយកទៅប្រើសម្រាប់ផ្លុំបទភ្លេងតែប៉ុណ្ណោះទេ វាក៏ជានិមិត្តរួបនៃផ្នត់គំនិតរបស់ជនជាតិអាមេរិកាំងទាំងមូលដែរ។ សរុបមក លក្ខណៈពិសេសនៃឧបករណ៍នេះ គឺភាពសាមញ្ញ ភាពងាយស្រួល ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រកបដោយគុណភាព។ គឺថា វាតំណាងឲ្យផ្នត់គំនិតរបស់ជនជាតិអាមេរិកាំង ដែលចូលចិត្តនូវអ្វីដែលមានលក្ខណៈ ងាយស្រួល សាមញ្ញ គ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព។ ហើយបើយោងតាមទស្សនវិទ្យា ប្រព័ន្ធគំនិតប្រភេទនេះ ត្រូវគេឲ្យឈ្មោះថាជាប្រព័ន្ធគំនិត pragmatism ដែលអាចបកប្រែមកជាភាសាខ្មែរយ៉ាងស្រួលស្តាប់ថាជាគំនិត បានការនិយម ឬ បានស៊ីនិយម ។
ផ្ទុយទៅវិញ សម្រាប់ជនជាតិអឺរុប ដែលនៅក្នុងនោះក៏មានជនជាតិបារាំងផងដែរ គឺគេចូលនូវអ្វីៗដែលមានលក្ខណជាទ្រឹស្តី។ ហើយគ្រប់ទង្វើទាំងឡាយរបស់ពួកគេ ច្រើនតែផ្អែកទៅលើទ្រឹស្តីណាមួយ ដែលពួកគេចូលចិត្ត។ ជាក់ស្តែង សម្រាប់ជនជាតិបារាំង គេចូលចិត្តធ្វើអ្វីៗ ដោយសំអាងទៅលើទ្រឹស្តីនៃការពិចារណា។ គំនិតរបៀបនេះ ត្រូវបានគេឲ្យឈ្មោះថាជាទ្រឹស្តី rationalism ដែលអាចបកប្រែមកជាភាសាខ្មែរថាជាទ្រឹស្តីពិចារណានិយម។ ចំណែកឯជនជាតិអង់គ្លេសវិញ គេចូលចិត្តធ្វើអ្វីៗដោយនិយមទៅលើទ្រឹស្តីនៃការសាកល្បងពិសោធ។ គំនិតរបៀបនេះ ត្រូវឲ្យឈ្មោះថាជាទ្រឹស្តី empiricism ដែលអាចបកប្រែមកជាភាសាខ្មែរយ៉ាងស្រួលស្តាប់ថាជាទ្រឹស្តី ចង់ដឹងសាកមើល ។ ហើយក្រៅពីទ្រឹស្តីទាំងពីរនេះ នៅមានទ្រឹស្តីជាច្រើនទៀតរាប់មិនអស់។
សរុបមក គ្មានទ្រឹស្តីណាល្អជាងទ្រឹស្តីណានោះទេ គឺវាអាស្រ័យតែទៅលើការនិយមចូលចិត្តតែប៉ុណ្ណោះ។ ហើយយើងក៏មិនអាចនិយាយថា គំនិតរបស់ជនជាតិណាមួយល្អជាងគំនិតរបស់ជនជាតិណាមួយទៀតបានទេ គឺវាអាស្រ័យទៅតាមកាលៈទេសៈផ្សេងៗគ្នា។ ដូចនេះ សម្រាប់រូបខ្ញុំបាទផ្ទាល់ គំនិត បានការនិយម ឬ បានស៊ីនិយម ដែលភាសាអង់គ្លេសហៅថា pragmatism គឺជាជម្រើសរបស់ខ្ញុំបាទផ្ទាល់។ ហើយគឺអាស្រ័យហេតុនេះហើយ បានជាខ្ញុំបាទចូលចិត្តផ្លុំ harmonica នៅពេលទំនេរ ព្រោះវាជាឧបករណ៍មានលក្ខណៈ pragmatism សម្រាប់ខ្ញុំបាទ។
យ៉ាងណាមិញ harmonica គឺជាឧបករណ៍ភ្លេងដែលមានតម្លៃថោកជាងឧបករណ៍ភ្លេងដទៃទៀត តែនេះមិនមានន័យថាយើងមិនអាចយកវាទៅផ្លុំបទភ្លេងល្បីៗនៅក្នុងវង់ភ្លេងធំបាននោះទេ។ ផ្ទុយទៅវិញ បើយើងចេះឲ្យប្រាកដ យើងអាចយកវាទៅផ្លុំបទភ្លេងអ្វីក៏បាន និងនៅទីណាក៏បានដែរ។ បើចង់ជ្រាបច្បាស់ ចូរយើងទស្សនាការប្រគុំតន្ត្រី harmonica ដូចខាងក្រោមនេះ៖

No comments:
Post a Comment