By David McKenzie, CNN
ប្រែសំរួលដោយៈ Tin Sokhavuth
Dandong, China (CNN) – ព្រះអាទិត្យរះបញ្ចេញរស្មីគ្រប់ដណ្តប់ដងទន្លេ Yalu និងគ្រប់ដណ្តប់ប្រទេសកូរ៉េខាងជើង។

បទភ្លេងបដិវត្តន៍បានបន្លឺឡើងយ៉ាងកងរំពងចេញពីក្បាលមេក្រូនៅក្នុងប្រទេសកូរ៉េខាងជើង និងបានឆ្លងកាត់ដែនអាកាសចូលមកក្នុងប្រទេសចិន។ នៅត្រើយម្ខាងទៀតនៃដងទន្លេ គេឃើញមានកសិករជាច្រើនក្រុមកំពុងតែធ្វើការនៅក្នុងវាលស្រែ យ៉ាងលំបានលំបិន។ ចំណែកឯនៅខាងប្រទេសចិនឯណេះវិញ អ្នកដើរលក់វត្ថុអនុស្សាវរីយ៍ម្នាក់ កំពុងតែអំពាវនាវលក់ក្រដាសប្រាក់របស់កូរ៉េខាងជើង អោយមកពួកយើង។ "Good Price!” គេបានស្រែកមកកាន់ពួកយើង។
ទាំងអស់នេះ គឺជាជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងខេត្ត Dandong នៃប្រទេសចិន ដែលមានព្រំដែនជាប់ជាមួយនឹងអាណាចក្រដ៏ឯកោមួយ។ អ្នកមកលេងទីនេះភាគច្រើនតែងតែទៅជិតរបងសំណាញ់ខ័ណ្ឌចែកប្រទេសទាំងពីរ និងបោះ បារី នាឡិកាចាស់ៗ ឬវត្ថុផ្សេងៗទៀត អោយទៅទាហានការពារព្រំដែនរបស់ប្រទេសកូរ៉េខាងជើង។
នៅតាមរបងសំណាញ់ខ័ណ្ឌចែកព្រំដែនទាំងនោះ មានផ្លាកជាច្រើនត្រូវបានគេយកមកបិទហាមមិនអោយគប់របស់អ្វីៗឆ្លងកាត់សំណាញ់ទាំងនោះឡើយ។ គឺប្រៀបដូចជារបងសំណាញ់ដាក់ការពារនៅតាមសួនសត្វបេះបិទ។
បច្ចុប្បន្ននេះ មានភ្ញៀវទេសចរចិនទាំងហ្វូង ៗ បាននាំគ្នាមកលេងខេត្ត Dandong ដែលលាតសន្ធឹងតាមព្រំដែនភាគខាងកើត នៃប្រទេសចិន និងដែលជាព្រំដែនខ័ណ្ឌចែកប្រទេសចិននិងប្រទេសកូរ៉េខាងជើង។ ពួកគេមកទីនោះ ក្នុងគោលបំណងពិនិត្យអោយបានច្បាស់ ពីជីវិតដ៏កំសត់របស់ប្រជាពលរដ្ឋដែលរស់ក្នុងប្រទេសជិតខាងជាប់នឹងពួកគេ។ មានអ្នកខ្លះសុខចិត្តចំណាយប្រាក់ខ្លះៗ ដើម្បីជួលកែវយិតឆ្លុះមើលទៅត្រើយម្ខាងទៀត និងមានអ្នកខ្លះទៀតហ៊ានរហូតដល់ទៅជួលកាណូតលឿនជិះលេងនៅក្នុងទន្លេ ដែលជាព្រំដែនធម្មជាតិ ខ័ណ្ឌចែកប្រទេសទាំងពីរ។ "Go inside North Korea!" គឺជាផ្លាកដែលក្រុមហ៊ុនជួលទូកកាណូត បានយកមកបិទ។
ជនជាតិចិនប្រហែលជាបានបង្ហាញអោយលោកខាងលិចបានឃើញពីភាពអស្ចារ្យពីបែបផែនសេដ្ឋកិច្ចបែបសង្គមនិយមរបស់ពួកគេ ពីព្រោះតែក្នុងប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះសោះ ប្រទេសចិនកុំមុយនីស្តទទួលបាននូវការរីកចំរើន យ៉ាងខ្លាំងក្លាក្រៃលែង។ ទន្ទឹមគ្នានេះដែរ ប្រទេសកូរ៉េខាងជើងក៏ធ្លាប់បានប្រកាសដែរថា ប្រទេសរបស់គេមានរបបនយោបាយបែបសង្គមនិយម ក៏ប៉ុន្តែការពិតគ្មានអ្នកណាម្នាក់ដឹងឡើយ ពីព្រោះប្រទេសនេះមានលាក់អាថ៌កំបាំងច្រើនណាស់។
ខ្សែបន្ទាត់ជីវិត
អ្នកវិភាគខ្លះបានលើកឡើងថា ខេត្ត Dandong គឺជាខ្សែបន្ទាត់ជីវិតរបស់របបផ្តាច់ការ ដឹកនាំដោយ Kim Jong Un ។ ពីព្រោះនៅតាមផ្លូវនៅខាងក្រោយទីរួមខេត្នោះ មានអាគារពាណិជ្ជកម្មជាច្រើនជារបស់ប្រទេសកូរ៉េខាងជើង និងមានកម្មាភិបាលកូរ៉េខាងជើង ជាអ្នកកាន់ការនៅទីនោះ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កូរ៉េខាងជើង តាំងពីយូរយារណាស់មកហើយ។ ម៉្យាងទៀត ទោះបីជារដ្ឋាភិបាលចិនមានការអាក់អន់ចិត្តពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើង នៅតែមានការរីកចំរើនកាន់តែខ្លាំងឡើងឥតឈប់ឈរ។ មួយវិញទៀត ប្រទេសចិនតែងតែទាត់ចោលនូវគ្រប់ការប៉ុនប៉ងទាំងឡាយណា នៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុង Pyongyang ។
លើសពី 70% នៃការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយនឹងកូរ៉េខាងជើង គឺត្រូវធ្វើឡើងនៅក្នុងខេត្ត Dandong នេះបើតាមការអះអាងរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap ។ ហើយការធ្វើពាណិជ្ជកម្មទាំងនោះ គឺស្ថិតនៅក្រោមរូបភាពស្របច្បាប់ និងស្ថិតនៅក្រោមរូបភាពរត់ពន្ធមិនស្របច្បាប់។
ពួកយើងជួបជាមួយនឹងលោក 'Chen” ដែលជាអ្នករត់ពន្ធឆ្លងទន្លេនៅពេលយប់ ជាច្រើនលើកច្រើនសា ក្នុងមួយខែៗ ដើម្បីរកស៊ីជាមួយនឹងពួកទាហានកូរ៉េខាងជើង។
«នៅក្នុងប្រទេសចិន យើងមិនខ្វះចំណីអាហារ និងមិនខ្វះស្អីៗទៀតទេ» ។ លោក “Chen” និយាយ ។ «គេអាចស៊ី និងមានខោអាវស្លៀកពាក់គ្រប់គ្រាន់ តែនៅទីនោះវិញ សូម្បីតែទាហានកូរ៉េខាងជើងក៏គ្មានអ្វីដែរ។»

ទោះបីជាប្រព័ន្ធឃោសនារបស់របស់កូរ៉េខាងជើង បានបង្ហាញពីរូបភាពរបស់ទាហានកូរ៉េខាងជើងស្ថិតនៅក្នុងសំលៀកបំពាក់យ៉ាងហឺហារ បែបទ័ពស្រួចយ៉ាងណាក៏ដោយ ក៏លោក Chen នៅតែនិយាយថា ទាហានទាំងនោះមានការខ្វះខាតជាខ្លាំងនូវចំណីអាហារដ៏ចាំបាច់បំផុត មានដូចជានំប៉័ងឬបាយជាដើម។ ពួកគេគ្មានលុយទេ គឺគេដូរជាមួយនឹងរបស់អេតចាយ ឬ ចានចាស់ៗ ជួលកាលមើមជិនសេងក៏មានដែរ។ លោក Chen និយាយថាគាត់មិនអាចរកស៊ីរត់ពន្ធដូរជាមួយនឹងប្រជាជនសាមញ្ញបានទេ ពីព្រោះពួកទាហានមិនអនុញ្ញាតអោយប្រជាជនទាំងនោះរកស៊ីជាមួយគាត់បានឡើយ។
គិញសំងាត់កូរ៉េខាងជើង
ពួកយើងមិនអាចហៅលោក Chen តាមឈ្មោះពិតបានឡើយ ព្រោះគាត់បានប្រាប់ពួកយើងថា ក្រុង Dandong ពោរពេញទៅដោយគិញសំងាត់របស់កូរ៉េខាងជើង។ «នៅជិតអ្នករត់តុកូរ៉េខាងជើង សូមកុំនិយាយអ្វីធ្វើអោយប៉ះពាល់អោយសោះ» លោក Chen ខ្សឹបប្រាប់ពួកយើង។ «ពួកគេចេះស្តាប់ភាសាអង់គ្លេស។»
ពួកអ្នកបំរើដែលចេះភាសាអង់គ្លេសទាំងនោះ យើងឃើញមាននៅគ្រប់ហាងកូរ៉េខាងជើងទាំងអស់ ដូចជានៅក្នុងភោជនីយដ្ឋាន ហាងស្រាបៀ ហាង Karaoke និងកន្លែងប្រគុំតន្ត្រីជាដើម។
ពួកយើងបានទៅកន្លែងរបស់កូរ៉េខាងជើងដ៏ល្បីមួយស្ថិតនៅតាមមាត់ទន្លេ។ តាមធម្មតា បើមានអ្នករត់ភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងត្រូវចាប់បាន ពួកនេាះនឹងត្រូវគេបាញ់សំលាប់ចោលភ្លាម។ ក៏ប៉ុន្តែ នៅក្នុងភោជនីយដ្ឋានដ៏ចែងចាំងនេះវិញ ជនជាតិកូរ៉េខាងជើងត្រូវបានអនុញ្ញាតអោយធ្វើការក្នុងប្រទេសចិនចំនួន ៣ ឆ្នាំ ។ ពួកទាំងនោះភាគច្រើនជាកូនរបស់កម្មាភិបាលថ្នាក់កណ្តាលដែលស្ថិតនៅក្នុង បក្សពលករ (Workers' Party) និងដែលសុទ្ធសឹងជាពួកដែលស្មោះត្រង់ជាមួយនឹងបក្ស។ យ៉ាងណាមិញ ការដើរហើរ និងប្រាក់ចំណូលរបស់ពួកនោះ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ។
ហើយនៅពេលដែលក្រុមតន្ត្រីនារីបួននាក់ប្រគំជូនភ្ញៀវទេសចរចិនដែលផឹកស្រាបៀកូរ៉េខាងជើង ខ្ញុំអាចសរុបបានថា ទីក្រុងនេះជាទីក្រុងដ៏ចំលែក និងគួរអោយអាណោចអាធម្ម៕

No comments:
Post a Comment