រដ្ឋាភិបាល បញ្ឈប់​ការនាំ​ចូល​ប្រេង​ឥន្ទ​នៈ​តាម​ផ្លូវគោក​



រដ្ឋាភិបាល តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានសម្រេច​បញ្ចប់​ការអនុញ្ញាត​ឲ្យ​នាំចូល​ផលិតផល​តេ​ល​សិលា​(​ប្រេង​ឥន្ទ​នៈ​) តាម​មាត់ច្រក​ផ្លូវគោក​ជា​ស្ថាពរ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ តទៅ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែធ្នូ មូលហេតុ​នៃ​ការបញ្ឈប់​ឲ្យ​នាំចូល​នេះ គឹ​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​ទូទាំងប្រទេស​មាន​ភាពប្រសើ​រ លទ្ធភាព​ផ្គត់ផ្គង់​ឥន្ទ​នៈ​នៅ​គ្រប់​រាជធានី​-​ខេត្ត ដោយ​ក្រុមហ៊ុន​ធំៗ នាំចូល​តាមផ្លូវ​ទឹក និង​ដើម្បី​រក្សាបាន​ចីរភាព​ចំណូល​ពន្ធអាករ ក៏ដូចជា​ការចាំបាច់​ចំពោះមុខ​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង និង​លើកកម្ពស់​អនុលោមភាព នៃ​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

​បើតាម​អគ្គនាយកដ្ឋាន​គយ ក្នុងករណី​នៅ​បន្ត​នាំចូល​ផលិតផល​ប្រេង​ឥន្ទ​នៈ​តាម​មាត់ច្រក​ផ្លូវគោក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: