ឯកអគ្គរដ្ឋទូត​ជប៉ុន សន្យាថា នឹង​ជំរុញ​អ្នកវិនិយោគ​ជប៉ុន មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​



ភ្នំពេញ: លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា នឹង​ខិតខំ​ដើម្បី​ជំរុញ អ្នកវិនិយោគ​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែច្រើន ហើយ​ជប៉ុន កំពុង​ត្រៀម​រៀបចំ បើក​ការិយាល័យ កុងស៊ុល​នៅ​ខេត្តសៀមរាប នឹងធ្វើ​ឲ្យ​បង្កើន​ថែមទៀត នូវ​ភ្ញៀវទេសចរ​ណ៏ ជប៉ុន​មក​កម្ពុជា បន្ទាប់ពី​បើក​ឲ្យ​មាន ជើងហោះហើរ​ត្រង់​មក​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ។​

ការបញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​ជប៉ុន បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីស្តីការ ក្រសួងការបរទេស​។​

​លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​បញ្ជាក់ថា ក្នុងនាម​ជា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ជំរុញ​អ្នកវិនិយោគ​ជប៉ុន មកកាន់​កម្ពុជា​។ ចំពោះ​ផ្នែក​ទេសចរ​ណ៏ លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា ជប៉ុន បាននិងកំពង់​ត្រៀម រៀបចំ​បើក​ការិយាល័យ កុងស៊ុល​នៅ​ខេត្តសៀមរាប ហើយ​បើក​នូវ​ការិយាល័យ កុងស៊ុល​របស់​ជប៉ុន នៅ​ខេត្តសៀមរាប នឹងធ្វើ​ឲ្យ​បង្កើន​ថែមទៀត នៅ​ភ្ញៀវ​ទេសចរណ៍​ជប៉ុន បន្ទាប់ពី​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ មក​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​សាទរ ចំពោះ​ភាពជោគជ័យ នៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ហើយ​ជប៉ុន នឹង​បន្ត​គាំទ្រ និង​ផ្តល់នូវ​ការជួយឧបត្ថម្ភ បន្ថែមទៀត​លើ ការបោះឆ្នោត នៅ​កម្ពុជា​។

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា និង​សហប្រតិបត្តិការ អន្តរជាតិ បាន​មានប្រសាសន៍ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វា​គម​ន៏ និង​ពេញចិត្ត ចំពោះ​ការតែងតាំង ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​។ នៅក្នុង​ជំនួប​នោះដែរ ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​រីករាយ​ចំពោះ ការវិវត្ត​របស់​ប្រទេស​កម្ពុជា និង​ទំនាក់ទំនង​ដ៏ ល្អប្រសើរ រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ហើយ​ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​រីករាយ​ចំពោះ ការកើនឡើង​នៃ អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា ដូចជា​ផ្នែក​សាងសង់ មាន​ផ្សារ​អ៊ី​អន​មល​ជាដើម ហើយ​ក៏បាន​ស្វាគមន៍ ចំពោះ​គំរោង​សាសង់ ផ្សារ​អ៊ី​អន​មល​ទី​២ នៅ​ភ្នំពេញ​ផងដែរ ដែល​បញ្ជាក់ថា ជប៉ុន​បាន​ចាប់អារម្មណ៍ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ ក្រសួងការបរទេស បាន​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជំរាប ឯកអគ្គរដ្ឋទូត​ជប៉ុន អំពី​ការរីកចំរើន​លើ ផ្នែក​សេដ្ឋកិច្ច និង​ការវិវត្ត​នៃ ស្ថានការណ៍​នៅ​កម្ពុជា ជាពិសេស​ការលេចចេញ នូវ​ភាពល្អប្រសើរ ក្នុង​រយៈកាល​ចុងក្រោយ​នេះ ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង ពី​ការត្រៀម​រៀបចំ ការបោះឆ្នោត ឃុំ សង្កាត់ នា​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ជាពិសេស​ទៀត លើ​ភាពជោគជ័យ នៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត ដែល​ទើបត្រូវ​បានបញ្ចប់ កាលពីពេល​ថ្មីៗ​នេះ ហើយ​លោក​បាន​អរគុណ​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ លើ​ការបោះឆ្នោត​នេះ​។​

​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​សាទរ​ចំពោះ ភាពជោគជ័យ​នៃ ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ហើយ​ជប៉ុន​នឹង​បន្ត​គាំទ្រ និង​ផ្តល់នូវ​ការជួយឧបត្ថម្ភ បន្ថែមទៀត​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​៕

CEN
ដោយ: មុនីរាជ

No comments: