រុស្ស៊ី​៖ ការកែប្រែ​គោលនយោបាយ​របស់​អាមេរិក​ក្នុងការ​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​ស៊ី​រី​គឺជា​សកម្មភាព​បង្ករឿង​



រុស្ស៊ី​និយាយថា ការសម្រេច​របស់​សហ​រដ្ឋ​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ​ក្នុងការ​បន្ធូរបន្ថយ​ការដាក់​កម្រិត​លើ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ស៊ី​រី​គឺជា​«​សកម្មភាព​បង្ករឿង​» ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​និង​ផលប្រយោជន៍​ផ្សេងទៀត​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​រិះគន់​ការកែប្រែ​គោលនយោបាយ​របស់​អាមេរិក​កាលពី​ថ្ងៃ​អង្គារ ដោយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា​៖ «​សក្តានុពល​ក្នុងការ​ផ្គត់ផ្គង់​ស​ព្វា​អាវុធ​ដល់​ក្រុម​ឧទ្ទាម ដោយ​រួមមាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវបាន​សរសេរ​បញ្ចូល​ទៅក្នុង​ច្បាប់​ថ្មី​នេះ​»​។ លោកស្រី​សំដៅ​ទៅលើ​វិធានការ​ការពារ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​លោក​រិះគន់​រុស្ស៊ី​ចំពោះ​ការពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​លោកស្រី​បាន​និយាយថា កងកម្លាំង​ផ្លូវអាកាស​របស់​រុស្ស៊ី​ជាមួយនឹង​យោធា​រុស្ស៊ី​ដទៃទៀត​និង​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង Damascus អាច​នឹង​ត្រូវបាន​គំរាមកំហែង​ដោយផ្ទាល់ ហើយ​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នឹង​អាច​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​Jihad​។​

​រដ្ឋាភិបាល​ស៊ី​រី​របស់លោក​ប្រធានាធិបតី Bashar al-Assad គឺជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​រុស្ស៊ី​។ រុស្ស៊ី​មាន​ទីបញ្ជាការដ្ឋាន​ផ្លូវអាកាស​នៅក្បែរ​ទីក្រុង Latakia ក្នុងប្រទេស​ស៊ី​រី ហើយ​រុស្ស៊ី​ក៏បាន​ជួយ​ស៊ី​រី​ដណ្តើមយក​ដែនដី​ដែល​ក្រុម​ឧទ្ទាម​បាន​កាន់កាប់​មកវិញ​ផងដែរ​។ ក្រុម​ឧទ្ទាម​មួយចំនួន​គាំទ្រ​សហរដ្ឋអាមេរិក​៕

ថ្មី​ៗ
អត្ថបទ : VOA

No comments: