
ដឹ ភីហ្សា ខមផេនី ភ្នំពេញថ្មី ជាសាខាថ្មីទី ២៤ បើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ នេះ។
ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ ដឹ ភីហ្សា ខមផេនី នឹងមានកម្មវិធីពិសេសៗជូនដល់អតិថិជនទាំងអស់ដូចជា៖ ការប្រកួតហ្គេមទទួលបានរង្វាន់ដ៏អស្ចារ្យ ការសំដែងក្បាច់រាំពីក្រុមរាំល្បីៗ និងសៀកពិសសៗ ការបំភ្លឺភ្លើងដ៏ស្រស់ស្អាតនិងសកម្មភាពសប្បាយជាច្រើនទៀតជូនដល់អតិថិជនទាំងអស់។
ការសម្ភោធសាខាថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ខាងជើងមហាវិថី សហព័ន្ធរុស្ស៊ី ចំងាយ ១៥០០ ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ដឹ ភីហ្សា ខមផេនី សាខាភ្នំពេញថ្មី ជាភោជនីយដ្ឋានបែបភូមិគ្រឹះថ្មីទី៤ ហើយ ក្នុងចំណោមហាងនៃ ដឹ ភីហ្សា ខមផេនី។សម្រាប់សាខាថ្មីនេះធ្វើអោយអតិថិជនកាន់តែងាយស្រួលក្នុងការស្វែងរកភោជនីយដ្ឋានដែលជាទីទុកចិត្តបំផុត ទាំងគុណភាពនិងសេវាកម្មល្អ។ អតិថិជនអាចគយគន់ទេសភាពដ៏រស់រវើក កន្លែងក្មេងលេង គួបផ្សំនឹងសួនច្បារ រួមថែមទាំងទឹកធ្លាក់យ៉ាងស្រស់ស្អាតថ្លាទៀតផង។ ចំនុចពិសេសទៀតនោះ ដឹ ភីហ្សា ខមផេនី សាខាភ្នំពេញថ្មី នេះក៏មានកន្លែងសម្រាប់កុមារលេងកម្សាន្ត និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។
បច្ចុប្បន្ននេះ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាងហើយ ដែលគ្របដណ្តប់នៅក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ខេត្តបាត់ដំបង និង ក្រុងប៉ោយប៉ែត។ អ្វីដែលរឹតតែពិសេសនោះ ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនីនឹងពង្រីកសាខាបន្ថែមទៀតក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កលក្ខណៈឲ្យកាន់តែងាយស្រួលក្នុងការទទួលទានរសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់ ផ្សំជាមួយនឹងសេវាកម្មរហ័សទាន់ចិត្តរបស់ ដឹ ភីហ្សា ខមផេនី ដោយសារតែមានសាខាកាន់តែច្រើនឡើងៗ និងនៅជិតផ្ទះរបស់អតិថិជនបំផុត។
ថ្មីៗ
អត្ថបទ : ជី ដាណា
No comments:
Post a Comment