CRB បោះទុន​ជាង​១០​លាន​ដុល្លារ សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ បញ្ចៀស​ការ​ក្រឡុក​ថ្លៃ​ពី​ឈ្មួញ​



ក្នុង​ឆ្នាំ​២០១៧​នេះ ធនាគារ​ស្រូវ​កម្ពុជា​(CRB) នឹង​បោះទុន​ជាង ១០ លាន​ដុល្លារ​អាមេរិក លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​មួយផ្នែក​ក្នុង​វិស័យ​ស្រូវ អង្ករ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) នៅ​ថ្ងៃទី​៥ ខែមករា​។

AKP បាន​ស្រង់​សម្តី​លោក ភួ ពុ​យ អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា ថា ធនាគារ​ស្រូវ​កម្ពុជា គ្រោង​រៀបចំ​សហគមន៍​កសិករ ដោយ​ការចុះកិច្ចសន្យា​ជាមួយ​កសិករ ដើម្បី​ធ្វើឱ្យ​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ មាន​ទីផ្សារ និង​ស្ថិរភាព​ថ្លៃ ពិសេស​បញ្ចៀស​ការ​ក្រឡុក​តម្លៃ​ពី​ក្រុម​ឈ្មួញកណ្តាល​។

​បើតាម លោក ភួ ពុ​យ បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ​២៧០​កន្លែង ដែល​អាច​កិនស្រូវ យក អង្ករ ដែល​គុណភាព​ខ្ពស់​អាច​នាំចេញ​បាន​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: