(កាប៊ូល)៖ ក្រុមឧទ្ទាមតាលីបង់ បានស្នើឲ្យរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ សើរើ និងពិនិត្យឡើងវិញឲ្យច្បាស់ ពីគោលនយោបាយ អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាត្រូវដកទ័ពបរទេសទាំងអស់ចេញពីប្រទេសមួយនេះ ដែលកំពុងញំញីដោយសារអំពើហិង្សា។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមតាលីបង់ក៏បានព្រមានដែរថា អំពើហិង្សានឹងនៅតែបន្តកើតមាននៅអាហ្វហ្គានីស្ថាន បើសិនជាលោក ដូណាល់ ត្រំា ជ្រើស រើសដើរតាមគន្លងចាស់នៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែល យូប៊ូស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមួយ នៅក្នុងតំបន់ដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីរាយការណ៍ របស់ខ្លួនសារព័ត៌មាន Kaama Press បានឱ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ពិនិត្យឡើងវិញចំពោះនយោបាយអាមេរិក សម្រាប់អាហ្វហ្គានីស្ថាន ដោយមិនត្រូវដើរតាមគន្លងចាស់របស់រដ្ឋាភិបាលអាមេរិកមុនៗ។
ក្រុមតាលីបង់បានព្រមានដូច្នេះថា៖« អំពើហិង្សានឹងនៅតែបន្តកើតឡើងនៅអាហ្វហ្គានីស្ថាន បើសិនជាលោក ដូណាល់ ត្រំា ជ្រើសរើសដើរតាមគន្លង ចាស់របស់រដ្ឋបាលអាមេរិកនៃអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងលោក ចច ដាប់ប៊ែល យូប៊ូស»។
គួររំលឹកថា សង្រ្គាមនិងអំពើហិង្សានៅអាហ្វាហ្គានីស្ថាន បានចាប់ផ្ដើមឡើង ទន្ទឹមគ្នានឹងប្រតិបត្តិការយោធារបស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហ រដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុមឧទ្ទាមតាលីបង់ កាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមកដែរ អាហ្វហ្គានីស្ថាន នៅតែបន្តផុង ខ្លួនក្នុងអំពើហិង្សារហូតមកទល់បច្ចុប្បន្ន ជាពិសេសគឺការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតសងសឹកពីសំណាក់ក្រុមតាលីបង់ប្រឆាំងនឹងកងកម្លំាង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងបរទេស៕
Fresh Newsក្រុមឧទ្ទាមតាលីបង់ព្រមានលោក ដូណាល់ ត្រាំ៖ «អំពើហិង្សា នឹងបន្តកើតមាននៅអាហ្វហ្គានីស្ថាន បើនៅតែដើរតាមគន្លងចាស់របស់លោក អូបាម៉ា និងលោក ប៊ូស»

Fresh News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment