
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ ជូនប្រជាពលរដ្ឋ១២៧គ្រួសារ រស់នៅតំបន់ព្រលានយន្តហោះ ភូមិហ្មសែត សង្កាត់ប៉ាលហាល នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។
ប្រជាពលរដ្ឋ១២៧គ្រួសារ រស់នៅតំបន់ព្រលានយន្តហោះ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានរស់នៅទីនោះ ជាច្រើនឆ្នាំមក ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ បានធ្វើឡើងក្រោយពី មានការជួយអន្តរាគមន៍ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចកាត់ដីតំបន់ មួយផ្នែកជូននោះ ប្រជាពលរដ្ឋខាងលើ។
ការចែកវិញ្ញាបនបត្រនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ មាស សុភា អគ្គមេបញ្ជាការរងកងយោធិ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក អ៊ុន ចាន់ដា អភិបាលខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងប្រធានអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត៕
Fresh News
No comments:
Post a Comment