ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កំពុងរៀបចំឯកសារដើម្បីទាមទារប្រាក់ធានារ៉ាប់រង ជូនគ្រួសារនៃសពពលករខ្មែរ០២នាក់ ដែលបំរើការងារនៅសាធារណរដ្ឋកូរ៉េ ហើយបានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង។
លោកបានបន្តថា សពពលករខ្មែរចំនួន ០២នាក់ ដែលស្លាប់ដោយសារជំងឺគាំងបេះដូងមានដូចជាៈ ១-ឈ្មោះ ខេង បូរ៉ា អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N1051435 មកពីខេត្តកណ្តាល ធ្វើការផ្នែកឧស្សាហកម្មនៅតំបន់ Ulsan បានបាត់បង់ជីវិត នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០១៦។ ស្ថានទូតកំពុងរៀបចំឯកសារជូនក្រុមគ្រួសារសព ដើម្បីដឹកសពមកកម្ពុជា។
២-ឈ្មោះ យឹង សារ៉េត អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N1123173 មកពីខេត្តកំពង់ចាម ធ្វើការផ្នែកកសិកម្មនៅតំបន់ Incheon បានបាត់បង់ជីវិត នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ស្ថានទូតកំពុងរង់ចាំលិខិតផ្ទេរសិទ្ធិពីក្រុមគ្រួសារសព មុននឹងចេញលិខិតបូជាសពជាផ្លូវការ។
ស្ថានទូតបានបញ្ជាក់ថា តាមសំណូមពររបស់ស្ថានទូត ក្រុមហ៊ុនធានារ៉ាប់រង Samsung តែងតែផ្ទេរប្រាក់ធានារ៉ាប់រងទៅកាន់គណនីរបស់ក្រុមគ្រួសារសពដោយផ្ទាល់តែម្តង។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថាតាមការអោយដឹងពីស្ថានទូត កន្លងមក ពលករដែលបាត់បង់ជីវិត ភាគច្រើនដោយសារជំងឺគាំងបេះដូង ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ របបអាហារមិនគ្រប់គ្រាន់និងមិនទៀងទាត់ (ដោយសារខំសន្សំសំចៃថវិកា) ការគេងមិនគ្រប់គ្រាន់ អាកាសធាតុត្រជាក់ខ្លាំង ធ្លាប់មានប្រវត្តិគាំងបេះដូង ប្រតិកម្មថ្នាំ ឬមានជម្ងឺប្រចាំកាយ។ល។
ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងបន្ដសហការជាមួយគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស ដើម្បីបន្ដផ្សព្វផ្សាយពីការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាពិសេស នៅរដូវត្រជាក់ និងបន្តស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរកូរ៉េ៕
CEN
ដោយ: ឧត្តម

No comments:
Post a Comment