
ភ្នំពេញ: លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានចេញដំណើរទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីដំណាំកសិកម្មកសិឧស្សាហកម្មនៅប្រទេសចិន ជាពិសេសដំណាំស្វាយ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧។
បើតាមផេកហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ា ម៉ុង ឫទ្ធី បាននិយាយថា មកដល់កោះហៃណានវេលាម៉ោង៣.៣០ល្ងាច ថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០១៧ ដើម្បីឲ្យចំណេញពេលវេលា ទៅពិនិត្យមើលចំការស្វាយតែម្តងកោះនេះ មានចំការស្វាយ ១១០.០០០ ហិកតា បួនរយដើមមួយហិកតា ទទួលផលបាន៦២គីឡូក្រាមក្នុង១ដើម ឬស្មើនឹង២៥តោនក្នុងមួយហិកតា។ តម្កៃលក់មុនចូលឆ្នាំចិន៣ដុល្លារ ក្នុងមួយគីឡូក្រាម ចុះថ្លៃរហូតដល់០,៥០ដុល្លារក្នុងមួយគីឡូក្រាម លក់ក្នុងស្រុកចិនទាំងអស់។
លោកឧកញ៉ា បានបន្តថា ស្រុកចិនអាចដាំស្វាយបានតែប្រាំខេត្តទេ។ ស្វាយនៅកោះហៃណាន ភាគច្រើនប្រើប្រព័ន្ធស្រោចស្រព រដ្ឋរដ្ឋាភិបាលជួយទុន៦០ភាគរយ និងបច្ចេកទេសផង អាកាសធាតុពីរដូវដូចកម្ពុជាយើងដែរ កម្រិតទិកភ្លៀងក្រោម២.០០០មិល្លីម៉ែត្រក្នុងមួយឆ្នាំ ដើម្បីទទួលផលបានច្រើនត្រូវតែឲ្យស្វាយផ្ការដូវរំហើយ បើផ្កានៅពេលកំពង់តែភ្លៀងមិនបានផលល្អទេ ។
លោកបានបន្តថា កោះនេះមានផ្ទៃដីទំហំ បីម៉ឺនប្រាំពាន់គីឡូម៉ែត្រការ៉េ មានប្រជាជនប្រាំបីលានប្រាំបួនសែននាក់ ។តម្លៃជួលដី ៦០០ដុល្លារក្នុងមួយឆ្នាំ ជួលពីរដ្ឋមកធ្វើចំការរយៈ៣០ឆ្នាំ ឃ្លាំង៥០ឆ្នាំ លំនៅដ្ឋាន៧០ឆ្នាំ ។
រៀងរាល់ឆ្នាំដាក់ជីធម្មជាតិ២០គូឡូក្រាមក្នុងមួយដើមនឹងជីគីមី ១,៥គីឡូក្រាម ប្រាក់ខែកម្មករ៤០០ដុល្លារក្នុងមួយខែក្នុងម្នាក់ ត្រូវទទួលខុសត្រូវថែទាំស្វាយ១.០០០ដើម ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment