រឿង​តារា​សំដែង ថៃ នរៈ​ពិ​ទូ ពាក់ព័ន្ធ​គ្រឿងញៀន​៖ ថៅកែ​ក្លិប​កំសាន្ត ស្តា​ឡៃ​យ៍ ក៏​ជាប់ទាក់ទង​ផងដែរ​



ភ្នំពេញ: បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​តារា​សំដែង ថៃ នរៈ​ពិ​ទូ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពីពេល​ថ្មីៗ​កន្លងមកនេះ​នៅ​ខេត្តបាត់ដំបង គឺ​សមត្ថកិច្ច​បាន​រកឃើញ​ថា ថៅកែ​ក្លិប​កំសាន្ត ស្តា​ឡៃ​យ៍ ដែលជា​មន្ត្រី​យោធា ផ្នែក​សឹក​រង​បាត់ដំបង​ក៏មាន​ការពាក់ព័ន្ធ​ទៅនឹង​ករណី​ចែកចាយ​គ្រឿងញៀន​ផងដែរ​។​​

ការរកឃើញ​នេះ គឺ​បន្ទាប់ពី​អតីត​តារា​សំដែង ថៃ នរៈ​ពិ​ទូ បាន​សារភាព​ការពិត​ប្រាប់​ដល់​សមត្ថកិច្ច​។​

​ថៅកែ​ក្លិប​កំសាន្ត ស្តា​ឡៃ​យ៍ ក៏​ជាប់​សង្ស័យ​ក្នុងការ​នាំយក​ពុម្ព​ផលិត​ថ្នាំញៀន អ៊ិ​ច ស្តា​ស៊ី ចូលមក​កាន់​ទឹកដី​ខេត្តបាត់ដំបង​។​

​តាម​ចំលើយសារភាព​របស់​ឈ្មោះ ថៃ នរៈ​ពិ​ទូ គឺ​ការផលិត​ថ្នាំញៀន​លើក​នេះ គឺ​គេ​អាច​ផលិត​តាមបែប​ថ្មី ដោយ គេ​បាន​ប្រើប្រាស់​សារធាតុ​ថ្នាំ​គ្រវី អ៊ី​ច​ស្តា​ស៊ី បូកផ្សំ​ជាមួយនឹង សារធាតុ​កាហ្វេ ដែលជា​សារធាតុ​ថ្នាំ​ដាស់​អារម្មណ៍ ( សម្រើប ) ដើម្បី​ទទួលយក​លទ្ធផល គឺ​អ្នក​ដែល​លេប​វា​អាច​សប្បាយ ជាមួយនឹង​ការ​គ្រវី​ផង ហើយក៏​អាចមាន​អារម្មណ៍​ខាង​ផ្លូវភេទ​ផងដែរ​។​

​ជុំវិញ​បញ្ហា​នៅក្នុង​ក្លឹប​កំសាន្ត ស្តា​ឡៃ​យ៍ ដែល​គេ​សង្ស័យថា ជា​កន្លែង​ផ្តល់​ទីតាំង​អោយប្រើ​ប្រាស់​ផង និង​ជាទី​កន្លែង​ចែក ចាយ​ថ្នាំញៀន​ដ៏​សកម្ម​ផង​នោះ ត្រូវបាន​កំលាំង​ជំនាញ​កំណត់ មុខសញ្ញា​ខ្លះៗ​ហើយ ដោយ​រង់ចាំ​ឱកាស​ចាត់វិធានការ​តាម ផ្លូវច្បាប់​តែប៉ុណ្ណោះ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ វេលា ម៉ោង ១១ និង​១០ នាទី​យប់ កំលាំង​បង្កា​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​ឈឿង គឹម​សុង បាន​សហការ​ជាមួយនឹង​កំលាំង​ជំនាញ​ចុះ​ប្រតិបត្តិ ការ​ទៅកាន់​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រវី​យ៉ាង​ពេញបន្ទុក គឺមាន​យីហោ​ដឹ​សោ​ន ហ្វា​មី​លី ខេ​ធី​វី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន មនុស្ស ៦ នាក់ ដែល​ក្នុងនោះ​មាន​នារី​ចំនួន​២​នាក់ ហើយ ម្ចាស់​ទីតាំង​នេះ​មានឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង​ម្នាក់ទៀត​មានឈ្មោះ ថៃ នរៈ​ពិ​ទូ ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជា​អតីត​តារា​សំដែង ។​

​នៅក្នុង​ពេលនោះ សមត្ថកិច្ច​បាន​ដកហូត​នូវ​សារធាតុ​ញៀន មួយចំនួន រួមទាំង​ពុម្ព​សម្រាប់​ផលិត​ថ្នាំញៀន​ប្រភេទ អ៊ិ​ច​ស្តា ស៊ី ចំនួន​២ និង​បន្ទះ​ថ្នាំ​សម្រាប់​ផ្សំ​ជាច្រើន​បន្ទះ​ដោយសារតែ ជនសង្ស័យ​ឈ្មោះ ថៃ នរៈ​ពិ​ទូ នេះ​ចេះ​វិធី​លាយថ្នាំ និង​ផលិត​ថ្នាំ​ផងដែរ ទើបបានជា​គេ​នាំយក​ពុម្ព​នេះ​មកកាន់​ខេត្តបាត់ដំបង ដើម្បី​ផលិត​ចែកចាយ ។​
​ជុំវិញ​ការសាកសួរ​របស់​កំលាំង​សមត្ថកិច្ច​ជំនាញ និង​ការ​ស្រាវ ជ្រាវ​ផង​នោះ គេ​ស​ង្គេ​ត​ឃើញថា នៅ​មុនពេល​ប្រតិបត្តិការ របស់​សមត្ថកិច្ច គឺមាន​វត្តមាន​របស់​ឈ្មោះ ជួន រដ្ឋា ហៅ​ឡក់ ដែលជា​ថៅកែ​ក្លឹប​កំសាន្ត ស្តា​ឡៃ​យ៍ បានមក​កាន់​ទីតាំង ខាងលើ​នេះដែរ ដោយ​គេ​បានមក​យក​ថ្នាំញៀន​ប្រភេទ​កាហ្វេ ពី ថៃ នរៈ​ពិ​ទូ យកទៅ​ចែកចាយ​ក្នុង​ក្លឹប​កំសាន្ត​របស់ខ្លួន ដោយ​ក្នុង​តំលៃ​ក្នុង​មួយកញ្ចប់ ចាប់ពី​៧០ ដុល្លារ ដល់​២៥០ ដុល្លារ ។​

​ប្រភពពី​ជំនាញ​មួយ​បាន​បង្ហើប​អោយដឹងថា កាហ្វេ គឺជា​ប្រភេទ​ថ្នាំ​ម្យ៉ាង ដែល​គេ​ផ្សំ​ឡើង​ដើម្បី​ពង្វក់​អារម្មណ៍​របស់ មនុស្ស​អោយ​ត្រេកត្រអាល ពិសេស​គឺ​ខាង​អារម្មណ៍​ផ្លូវភេទ​​ទាំងប្រុស ទាំងស្រី នៅពេលដែល​គេ​បាន​ផឹក​វា​ចូលទៅក្នុង​ពោះ គឺ​គេ​យក​កាហ្វេ នេះ មក​ដាក់ចូល​ទៅក្នុង​កែវ​មួយ ដោយ​លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ កូ​អោយ​រលាយ​ហើយ​ចាក់ ចែកគ្នា​ផឹក​តែម្តង ដោយ​១​កញ្ចប់​អាច​លាយ​បាន​៥​កូន​កែវ សិច សម្រាប់​មនុស្ស​៥​នាក់ ។​

​រាល់​បញ្ហា​ខាងលើនេះ គឺមាន​ប្រភព​ជាច្រើន​បានលើកឡើង​ថា ក្លឹប​កំសាន្ត ស្តា​ឡៃ​យ៍ អាចជា​ប្រភព​ផ្តល់​ទីតាំង​សម្រាប់​អ្នក លេង​ថ្នាំ​គ្រវី ( អ៊ិ​ច​ស្តា​ស៊ី ) និង​កាហ្វេ ផងដែរ ហើយក៏​ជា ទីតាំង​ចែកចាយ​គ្រឿងញៀន​ដ៏​ខ្លាំងក្លា​ដែរ​ដែល​បច្ចុប្បន្ន​ទាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ក៏ដូចជា​កំលាំង​កងរាជអាវុធហត្ថ កំពុងតែ​ផ្តោត​ក្រសែភ្នែក​យ៉ាង​មុត​បាញ់​ឆ្ពោះ​ទៅលើ​ទីតាំង​នេះ​ដើម្បី​ច្បាម​យកមុខ​សញ្ញា​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ព្រោះ រឿងរ៉ាវ​ទាំងអស់នេះ កំពុង​ត្រូវបាន​បែកធ្លាយ​ខ្លះៗ​ហើយ​បន្ទាប់ ពី​មានការ​ខំប្រឹងប្រែង​ព្យាយាម​បិទបាំង​ពី​សំណាក់​លោក​ថៅកែ ជួន រដ្ឋា ហៅ​ឡក់ នេះ ។

CEN
ដោយ: ​មុនីរាជ​

No comments: