
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាការិយាល័យថ្មីរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនព្រឹទ្ធសភាខ្មែរ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន។
អគារករិល័យរដ្ឋបាលថ្មីនេះ ជាជំនួយលើកទី១៤ ដែលមិត្តចិនបានជួយព្រឹទ្ធសភា ដែលមានទឹកប្រាក់ចំនួន ២២,២០០ ០០០យន់ស ស្មើនឹង ៣,៣៤៣,៣៧៥ ដុល្លារសហរដ្ឋអាមេរិក៕
Fresh News
No comments:
Post a Comment