ក្រសួង​រ៉ែ ថា គ្មាន​ទិន្នន័យ​នាំ​ខ្សាច់​ចេញទៅ​ឥណ្ឌា តែ​គយ​ឥណ្ឌា​ថា មាន​ខ្សាច់​ជាង​១០​ម៉ឺន​តោន​



​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិ​ត ទីណា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រសួង​គ្មាន​ទិន្នន័យ​នាំចេញ​ខ្សាច់​ទៅ​ឥណ្ឌា​ឡើយ ដោយសារ​មិនបាន​កត់ត្រា​លម្អិត​ពី​ចំនួន​នាំ​ខ្សាច់​ចេញ​នេះ​។ ប៉ុន្តែ​វា​ក៏​មិនមែនជា​កំហុស​របស់​ក្រសួង​រ៉ែ​នោះទេ​។ លោក ទីណា ឆ្លើយ​បែបនេះ​ស្រប​ពេលដែល​ទិន្នន័យ​គយ និង​ពន្ធដារ​បស់​ឥណ្ឌា បាន​កត់ត្រា​ថា កម្ពុជា​បាន​នាំចូល​ខ្សាច់​មកកាន់​ឥណ្ឌា​ចំនួន ១០៨,៦៥៨.៣៩ តោន គិត​ជា​ទឹកប្រាក់​ចំនួន ២,៨៦៩,៩៦៦,៥២ ដុល្លារ​សហរដ្ឋអាមេរិក ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​។

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក ឌិ​ត ទីណា បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ស្តីពី​៖«​ការស្វែងយល់​ការពិត អំពី​តួរ​លេខ​នាំចេញ​ខ្សាច់​ទៅ​បរទេស​» នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ មករា​នេះ​។

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក ឌិ​ត ទីណា៖


ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក ថុ​ន រដ្ឋា សកម្មជន​បរិស្ថានរ​បស់​អង្គការ​មាតា​ធម្មជាតិ ដែល​សកម្ម​ក្នុង​តវ៉ា​ប្រឆាំង​ការ​បូ​ប​ខ្សាច់​នៅ​ខេត្តកោះកុង បានបញ្ជាក់​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ​ថា ការបកស្រាយ​មិន​ច្បាស់លាស់​របស់​រដ្ឋាភិបាល នឹង​នាំ​ឲ្យ​ពលរដ្ឋ​មានការ​សង្ស័យ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការបកស្រាយ​ដោយ​មិន​ទទួលខុសត្រូវ​របស់រ​ដ្ឋា​ភិ​បាល នឹង​នាំ​ពលរដ្ឋ​មានការ​សង្ស័យថា អាច​នឹងមាន​ការឃុបឃិត​ជា​ប្រព័ន្ធ ការនាំចេញ​ខ្សាច់​គេចពន្ធ​ខុសច្បាប់ និង​យកលុយ​រដ្ឋ​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដាក់​ក្នុង​ហោប៉ៅ​»៕

ថ្មី​ៗ
អត្ថបទ : រ៉ឹម ភារី

No comments: