តារា​ចម្រៀង ADDA រង​ការរិះគន់​ពី​មហាជន​ជាថ្មី​ថា​ មាន​ចរិត​ឆ្មើងឆ្មៃ​កប់​ពពក​



ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​ តារា​ចម្រៀង​ស្រី​កញ្ញា Adda ហៅ ស្រីឫក ចាប់តាំងពី​ចុងឆ្នាំ​២០១៦ ​រហូត​មកទល់​ ដើម​ឆ្នាំ​២០១៧​ នាង​បាន​បញ្ចេញ​ឥទ្ធិពល​វាយលុក​ដណ្តើម​បាន​ទីផ្សារ​សិល្បៈ​និង​ការ​គាំទ្រ​ច្រើន​គួរ​សម​ពី​សំណាក់​ទស្សនិកជន ​ព្រមទាំង​មិត្ត​យុវវ័យ​។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ក្រោយ​ទទួល​បាន​ភាព​ល្បីឈ្មោះ​ក្នុង​អាជីព​អ្នកចម្រៀង​ហើយ​នោះ ​បែរ​ជា​តារាចម្រៀង​ស្រី​រូប​នេះ​ហាក់​ភ្លេចខ្លួន​ចាប់ផ្ដើម​តម្កើង​ឫកពា​ខ្ពស់​កប់ពពក​ដាក់​ទស្សនិកជន​អ្នកគាំទ្រ​ រហូត​មានការ​រិះគន់​ថា​ ជាតា​រា​ភ្លេច​កំណើត​។​

ជាក់ស្ដែង​នៅ​លើ Account ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់​មាន​ឈ្មោះថា Roxy Bella បាន​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​លើ​តារា​ចម្រៀង កញ្ញា Adda ថា យ៉ាប់​ណាស់​អា​មនុស្ស​ភ្លេច​ធាតុ​ដើម ​ហើយ​ទៅ​រៀន​ធ្វើ​តារា​ម្ដងទៀត​ទៅ​មី​សំ​គីស។

តាមរយៈ​អត្ថន័យ​ដែល​ត្រូវ​បាន​ម្ចាស់​Account Facebook មាន​ឈ្មោះថា Roxy Bella​សរសេរ​បង្ហោះ​ភ្ជាប់​ជា​មួយ​រូប​ភាព​របស់​តារា​ចម្រៀង​ស្រី​កញ្ញា​Adda បានធ្វើការ​រិះគន់ថា​ ថ្ងៃនេះ​ញុម​(​ខ្ញុំ​)​មានរឿង​ចង់​និយាយ​ពី​ក្នុង​ចិត្ត ​ថ្ងៃមុន​ញុម​បាន​ទៅ​មើល​កញ្ញា​Adda 🙄​ហៅថា ស្រី​ឫក​​ ជាការConcert ហើយ​ពេល​នោះ​ញុ​ម​ក៏បាន​ថោកទាប​ទៅ​សុំ​គេ​ថត​ តែ​ចុងក្រោយ​គេ​ក៏​ធ្វើ​ចរិត​ដាក់​អ្នកគាំទ្រ​របស់​គេ ។​😒​

ប្រភព​ខាង​លើ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀតថា ហើយ​ខ្ញុំ​ចង់​ប្រាប់ថា​អ្នកឯង​ហ្នឹង​ក៏​ឫក​ម្ល៉េះ ​រាល់ថ្ងៃ​នឹង​ស៊ី​ស្អី ហើយក៏​សម្បើម​ម្ល៉េះ ហើយ​ចង់​ប្រាប់​ថា ​នាង​ទើបតែ​លេច​ក្បាល​មក​តាស​អី ​ម៉េច​ក៏​ឫកម៉េស កុំ​ធ្វើ​ចរិត​ចឹ​ង​ទៀត​ណា ​ប្រយ័ត្ន​អស់អ្នក​ជេរ ហើយ​កុំភ្លេចថា ​នាង​ទើប​លេច​ក្បាល​មក​ទេ​ណា​🙀🙀​ស្អប់​ណាស់​មនុស្ស​ដូច​នាង​ សម​ណាស់​ពេល​ទៅ​មើល​បាន​គប់​ដុំថ្ម​តាស​✊🏿​យ៉ាប់​ណាស់​អា​មនុស្ស​ភ្លេច​ធាតុ​ដើម​👎🏿​ហើយ​ទៅ​រៀន​ធ្វើ​តារា​ម្ដងទៀត​ទៅ​មី​សំ​គីស​។

ជុំវិញ​ព័ត៌មាន​នៃ​ការរិះគន់​លើ​តារាចម្រៀង​ស្រី​នាង Adda ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​តារា​ចម្រៀង​រូបនេះ ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នៅឡើយ​ទេ។ ដូច្នេះ​កម្ពុជា​ថ្មី​សង្ឃឹម​ថា​ កញ្ញា Adda នឹង​មាន​ភាពក្លាហាន​ចេញមុខ​បំភ្លឺ​ការពិត​ប្រាប់​ដល់​មហាជន​នៅ​ពេល​ក្រោយ​៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

No comments: