
(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៧ ថ្ងៃទី០១ ខែមករាខាងមុខនេះ ទូរទស្សន៍ហង្សមាស (Hang Meas HDTV) ប្រកាសដាក់បញ្ចាំងខ្សែភាពយន្តភាគឥណ្ឌាដ៏ល្បី ជាលើកដំបូងជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ទស្សនាដោយសេរីតាមកញ្ចក់ទូរទស្សន៍។
ខ្សែភាពយន្តរឿង៖ «ប្រពន្ធពស់» ជាខ្សែភាពយន្តដ៏ល្បាញល្បីមួយរបស់ឥណ្ឌា ជាលក្ខណៈស្នេហា បង្កប់ទៅដោយគំនុំសងសឹក លាយឡំជាមួយវេទមន្ត ដែលទេពធីតាពស់ មួយរូបបានប្រែក្រឡាធ្វើជានារីដ៏ស្រស់ស្អាតម្នាក់ ដើម្បីបង្កើតសេចក្តីស្នេហាជាមួយ និងប្រុសម្នាក់បំណងសងសឹកគំនុំពីអតីតកាល។
តើសាច់រឿងអស្ចារ្យយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១៖០០នាទីរសៀល៕
ទស្សនា Trailer នៃខ្សែភាពយន្តភាគរឿង «ប្រពន្ធពស់»៖
Fresh News
No comments:
Post a Comment