ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម បើក​សម្ភោ​ធ​ហាង​ទី ៤ ជា​ផ្លូវការ​នៅ TK Avenue



ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) បាន​បើកហាង​ថ្មី ដែលជា​ហាង​ទី ៤ របស់ខ្លួន​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៨ ខែធ្នូ ដែល​ស្ថិតនៅ ទួល​គោក ផ្សារ ធី​ខេ អា​វេន​ញូ ដែលជា​កន្លែង​មាន​ភ្ញៀវ​ច្រើន​កុះករ ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ តែងតែ​មក​ដើរ​កំសាន្ដ ទិញ​ទំនិញ និង​ចូល​ញុំាអាហារ​ក្នុង​ភោជនីយដ្ឋាន នានា​ជាដើម​។​

​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ ក៏មាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​កំពូល​តារាចំរៀង កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​រឹតតែ​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែមាន​សប្បាយរីករាយ ជាមួយនឹង​ការ​ស្ដាប់​ចម្រៀង​ពិ​រោះៗ និង​ការលេង​ហ្គេម​កំសាន្ដ ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ទៀតផង​។ អ្វីដែល​ពិសេស​មួយទៀត គ្រី​ស​ស្ពី គ្រី​ម មានការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ទៅដល់ ៥០% និង​មាន​ផ្ដល់ជូន​ប័ណ្ណ ទិញ ២ ថែម​ជូន ១​ផងដែរ​។​

គួរ​រំលឹក​ផងដែរ​ថា ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ជា​ហាង​នំ​ដូ​ហ្វ​ណាត់​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក ដែលមាន​ហាង​ជាង ១០០០​ហាង នៅក្នុង​ប្រទេស​ចំនួន ២៧​ប្រទេស ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ទទួលបាន​សិទ្ធ​ដាក់លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ទី ២៧ ក្នុងប្រទេស​កម្ពុជា​យើង កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក​។​

សព្វថ្ងៃនេះ គ្រី​ស​ស្ពី គ្រី​ម មាន​សេវាកម្ម​ដឹក​ជូន​ដល់ផ្ទះ និង​មាន​សាខា​ចំនួន​បី ដែល​ទី​១ សាខា​បឹង​កេងកង ស្ថិតនៅ​កែង​ផ្លូវ ៣០២ និង ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) សាខា​ទី​២ ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall និង​ទី​៣ ស្ថិតនៅ​ព្រលានយន្តហោះ ពោធិ៍ចិនតុង​។​

ក្រៅពី​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ព្រី គ្រី​ម ក្រុមហ៊ុន EFG ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia) ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee) ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ការ៉េម​ដេ​រី​ឃ្វី​ន ( Dairy Queen) ។​



ថ្មី​ៗ
អត្ថបទ : ទ្រី រតនា

No comments: