លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺ​បញ្ហា​សុខាភិបាល​នៅ​សភា នា​ថ្ងៃទី​២៩ ធ្នូ​



ភ្នំពេញ​៖ ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន ប្រកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលខ្លួន​បំភ្លឺ​ជុំវិញ​បញ្ហា​សុខាភិបាល​ផ្ទាល់​តាម​នៅ​រដ្ឋសភា នា​ថ្ងៃទី​២៩ ខែធ្នូ ។​

លោក ម៉ម ប៊ុនហេង ត្រូវ​ចូល​បំភ្លឺ​ផ្ទាល់មាត់ តាម​ការកោះអញ្ជើញ​រប​ស់​តំណាងរាស្ត្រ​គណ​៥​បក្ស​សង្គ្រោះ​ជាតិ (CNRP)​។​

​សំណួរ​ទាំង​១០ ដែល​លោក ម៉ម ប៊ុនហេង ត្រូវ​ចូលខ្លួន​បំភ្លឺ​នោះ រួមមាន ១, ភាពមិនប្រក្រតី​ក្រោម​ការទទួលខុសត្រូវរ​បស់​ក្រសួង​មានដូចជា ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​មួយចំនួន និង​ការទិញ​គ្រឿង​បរិក្ខា និង​ថ្នាំពេទ្យ​-​ល​- ។ ២, ការផ្តល់សេវា​មិន​ត្រឹមត្រូវ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​។ ៣, វិធានការ​ក្រសួង ក្នុងការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ និង​ការអនុវត្ត​ក្រប​សីលធម៌​។ ៤, ការចែក​ចាយ និង​គ្រប់គ្រង​សម្ភារ​ពេទ្យ និង​ថ្នាំពេទ្យ​។ ៥, ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះបន្ទាន់​។ ៦, ផែនការ​ធានា​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ៧, កិច្ច​គាំពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការកេងប្រវ័ញ្ច​។ ៨, វិធានការ​របស់​ក្រសួង ក្នុង​ការផ្តល់សេវា​សុខភាព​ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ៩, ការគ្រប់គ្រង​ការផលិត និង​នាំចូល​ថ្នាំពេទ្យ និង​ចំណុច​ទី​១០, ការគ្រប់គ្រង​ឱសថស្ថាន ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូចគុណភាព​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

No comments: