ភាពមិនប្រក្រតី នៅ​តុលាការ​ក្រុងភ្នំពេញ ត្រូវបាន​ប្តឹងទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ​



ភ្នំពេញ: ភាពមិនប្រក្រតី​មួយចំនួន ដែល​កើតមាន នៅក្នុង​សាលាដំបូង រាជធានី​ភ្នំពេញ ក្រោម​អាណត្តិ​គ្រប់គ្រង របស់លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ ត្រូវបាន​ប្តឹងទៅ​អង្គភាព ប្រឆាំង​អំពើពុករលួយ​។ ដោយ​ការប្តឹង​នោះ គឺពាក់ព័ន្ធ​នឹង​ការបំពាន លើ​ទ្រព្យសម្បត្តិ ដែលជា​កម្មវត្ថុ នៃ​ការចាប់យក និង​ការយក​ប្រាក់​ពន្ធ លើស​កំណត់ និង​ភាពមិនប្រក្រតី​មួយចំនួន ពី​សំណាក់​លោកស្រី ដាន់ ចន្ទ្រា​វ​តី មន្ត្រី​ទទួលបន្ទុក​ប្រមូល​ពន្ធ និង​ប្រាក់​ពិន័យ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យបណ្តឹង ពាក់ព័ន្ធ​នឹង​ការបំពាន លើ​ទ្រព្យសម្បត្តិ ដែលជា​កម្មវត្ថុ នៃ​ការចាប់យក និង​ការយក​ប្រាក់ ពន្ធ​លើស​កំណត់ និង​ភាពមិនប្រក្រតី​មួយចំនួន ពី​សំណាក់​លោកស្រី ដាន់ ចន្ទ្រា​វ​តី មន្ត្រី​ទទួលបន្ទុក​ប្រមូល​ពន្ធ និង​ប្រាក់​ពិន័យ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នេះ លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោកស្រី ដាន់ ចន្ទ្រា​វ​តី បានធ្វើ​ការបំភ្លឺ និង​បកស្រាយ ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក​តាំង ស៊ុន​ឡាយ បាន​បំភ្លឺ​ជូន​អង្គភាព ប្រឆាំង​អំពើពុករលួយ​ថា លោកស្រី ដាន់ ចន្ទ្រា​វ​តី ត្រូវការ​រថយន្ត សម្រាប់​ដឹកជញ្ជូន​ប្រាក់ ពី​ធនាគារជាតិ មក​សាលាដំបូង ឬ​ពី​សាលាដំបូង ទៅ​រតនាគារជាតិ ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ សាលាដំបូង បានអនុញ្ញាត ផ្តល់​រថយន្ត​ម៉ាក តូយ៉ូតា កូរ៉ូឡា ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0011 តាម​សំណើ​ផ្ទាល់ខ្លួន របស់លោក​ស្រី​។ រថយន្ត​នេះ ត្រូវបាន​រឹបអូស ជា​សម្បត្តិ​រដ្ឋ​។
​សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ មន្ត្រី​លេខាធិការដ្ឋាន ប្រើប្រាស់​រថយន្ត ចំនួន​២​គ្រឿង រួមមាន​មួយគ្រឿង ប្រគល់ជូន​លោកស្រី ដាន់ ចន្ទ្រា​វ​តី និង​មួយគ្រឿង​ទៀត ទុក​សម្រាប់​លេខាធិការដ្ឋាន ប្រើប្រាស់​ជញ្ជូន​សំណុំរឿង​ផ្សេងៗ ទៅ​សាលាឧទ្ធរណ៍ តុលាការ​កំពូល ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​ក្រសួងយុត្តិធម៌​។ ក្រៅពីនេះ មាន​អង្គភាព និង​ស្ថាប័ន​ជាច្រើន បាន​ខ្ចី​រថយន្ត​យកទៅ​ប្រើប្រាស់ ហើយ​រថយន្ត​ទាំងនោះ គឺជា​វត្ថុតាង ដែលជា​កម្មវត្ថុ នៃ​ការ​រឹបអូស​។​

​ប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បច្ចុប្បន្ន សាលាដំបូង បាន​នឹង​កំពុង​ចាត់វិធានការ ប្រមូល​ស្ថិតិ​រថយន្ត និង​ម៉ូតូ​ទាំងអស់ ដើម្បី​គ្រប់គ្រង ឲ្យ​បាន​ត្រឹមត្រូវ​។ ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់ លើស​កំណត់ សាលាដំបូង ធ្លាប់បាន​កោះហៅ និង​ប្រជុំ​ផ្ទៃក្នុង ដើម្បី​បញ្ចៀស​ការយកពន្ធ លើស​បង្កាន់ដៃ ម្តង​ជា​ពីរដង រួចមកហើយ​។​

​ពាក់ព័ន្ធ​នឹង​ការយក​ប្រាក់ ពន្ធ​លើសពី​បង្កាន់ដៃ ដោយ​យក​លេស​ថា គ្មាន​លុយ​អាប់ លោកស្រី ដាន់ ចន្ទ្រា​វ​តី បាន​បំភ្លឺថា គាត់​ទទួល​តួនាទី ប្រមូល​ពន្ធ និង​ប្រាក់​ពិន័យ ពីថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជាង ១ ឆ្នាំ​ហើយ​។ ករណី​តិចតួច ដែល​ខ្វះខាត​ភាគច្រើន ជា​មេធាវី ដែល​គាត់​មិន​ព្រម ទទួល​លុយ​អាប់ ៣.០០០ រៀល ឬ ៥.០០០ រៀល ដែល​យឺតយ៉ាវ ក្នុងការ​រកលុយ​អាប់ ដូចជា ពាក្យសុំ​១​ច្បាប់ ត្រូវ​បង់ប្រាក់ ចំនួន ៥.០០០ រៀល ប៉ុន្តែ​គាត់​បាន​ឲ្យ​ប្រាក់​ចំនួន ២ ដុល្លារ ឬ ១០.០០០ រៀល ដែល​ត្រូវ​រកលុយ​អាប់ ជូន​ពួកគាត់ ហើយ​ពួកគាត់ មិន​ព្រម​ចាំ​យក​...៕

CEN
ដោយ: មុនីរាជ

No comments: