អភិបាលក្រុង​ភ្នំពេញ នឹង​ជួប​ខ្មែរឥស្លាម ដោះស្រាយ​បញ្ហា​ដី​ព្រះវិហារ​បឹងកក់ នៅ​រសៀល​នេះ​



ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៦ ធ្នូ​នេះ អភិបាល​រាជធានី​ភ្នំពេញ និង​ចុះ​ជួប​ជាមួយ​សាសនិក​ខ្មែរឥស្លាម ដើម្បី​ពន្យល់​អំពី​ផលប្រយោជន៍​នៃ​ការធ្វើ​ផ្លូវ​កាត់​ដី​វិហារ​បឹងកក់ ដែល​ខាង​សាលាក្រុង​បានធ្វើ​របង​បាំង កាលពី​ថ្ងៃទី​១៩ ខែធ្នូ មក​។​

បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​នេះ មាន​សាសនិក​ខ្មែរឥស្លាម​ជាច្រើន​នាក់ កំពុង​ជួបជុំគ្នា និង​ខ្លះទៀត​កំពុងធ្វើដំណើរ​ជា​បន្ត​បន្ទាប់មក​ក្នុង​វិហារ​បឹងកក់ ដើម្បី​រង់ចាំ​ស្ដាប់​ដំណោះស្រាយ​លើ​បញ្ហា​ផ្លូវ​កាត់​វិហារ​បឹងកក់​នេះ​។​

​គម្រោង​ផ្លូវ​កាត់ វិហារ​ឥស្លាម​បឹងកក់ នៅតែ​ជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​។ អាជ្ញាធរ និង​តំណាង​សាសនិក​ខ្មែរឥស្លាម​ពុំ​ឯកភាពគ្នា​លើ​គម្រោង​សង់​ផ្លូវ​ថ្មី​ឡើយ បើទោះបីជា​ពួកគេ​មានបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តំបន់​នេះ​ដូចគ្នា​ក្តី​។​

​លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា តំណាង​ខ្មែរឥស្លាម​ម្នាក់​ដែល​ធ្លាប់​ចាញ់ក្តី​ពីបទ​បរិហាកេរ្តិ៍​លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធ​បញ្ហា​នេះ​កន្លងទៅ បាន​លើក​ហេតុផល​ដដែល​ថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្ក​ភាព​អានាធិបតេយ្យ​ដល់​បរិវេណ​វិហារ​ដែលជា​ទី​សក្ការបូជា​របស់ សាសនា​ឥស្លាម​។​

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា​រូបនេះ ចាត់ទុក​រឿង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ខាងក្រោយ​សណ្ឋាគារ​ភ្នំពេញ កំពុង​ក្លាយជា​រឿងចម្រូងចម្រាស ដោយសារ​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ម្ខាង​គាំទ្រ​ឲ្យ​ធ្វើ និង​ម្ខាង​ទៀត​ជំទាស់ ៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: