
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ «ការតភ្ជាប់ក្នុងភាពចម្រុះគ្នា» នៅថ្ងៃទី២៨ ខែធ្នូនេះ វេលាម៉ោង ១៧:៣០នាទី នាបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។
ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងទេសចរណ៍សហការជាមួយក្រសួងវប្បធម៌ ក្រសួងការបរទេស និងក្រសួង ស្ថាប័ននានា រៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ «ការតភ្ជាប់ក្នុងភាបចម្រុះគ្នា» ។
ព្រឹត្តិ្កការណ៍នេះ នឹងរៀបចំនៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជំរុញការផ្សព្វផ្សាយ ផ្លាស់ប្ដូរវប្បធម៌ និងការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន។
ព្រឹត្តិការណ៍សម្ដែងសិល្បៈរួមអាស៊ាន-ចិននេះ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៃបណ្ដាប្រទេសសមាជិកអាស៊ាន និងចិន។ ក្នុងកម្មវិធីនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
No comments:
Post a Comment