ប្រទេស​ចិន​៖ យើង​នឹង​ឡើងដល់​ភព​អង្គារ​មុន​ឆ្នាំ ២០២០



ប្រទេស​ចិន​មាន​ម​ហិ​ច្ឆិ​តា​ប្រកួតប្រជែង​ការស្រាវជ្រាវ​ផ្នែក​អាវ​កាស​ជាមួយនឹង​ប្រទេស​ផ្សេងៗ ដោយនៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ប្រទេស​ចិន​បាន​ដាក់ចេញ​គោលការណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​ស្រាវជ្រាវ​លំហ​អាកាស​។​

កម្មវិធី​ស្រាវជ្រាវ​អាវ​កាស​របស់​ចិន​មានការ​រីកចំរើន​លឿន​គួរអោយកត់សំគាល់ ហើយ​ប្រទេស​នេះ​ក៏មាន​គោលដៅ​ចុះចត​នៅ​ផ្នែក​ងងឹត​លើ​ព​ភ​ព្រះ​ច័ន្ទ​អោយបាន​មុន​ឆ្នាំ ២០១៨ និង​ឡើង​អោយដល់​ភព​អង្គារ (Mars) មុន​បំណាច់​ឆ្នាំ ២០២០​។​

​លោក Wu Yanhua អនុប្រធាន​រដ្ឋបាល​ស្រាវជ្រាវ​អាវ​កាស​ជាតិ​បាន​និយាយថា ទីក្រុង​ប៉េកាំង​នឹង​ចាបផ្តើម​ធ្វើការ​ស្រាវជ្រាវ​ពី​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​ប្រហែល ២០២០​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អំពី​ភព​នេះ ហើយក៏នឹងមាន​បេសកកម្ម​ទី​២​ទៀត ដើម្បី​ប្រមូល​សំណាក​ផ្សេងៗ​ពី​ភព​ក្រហម​នេះ​។​

​គាត់​និយាយ​បន្តទៀតថា គំរោង​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​មានដូចជា​ភព​ព្រហស្បតិ៍ (Jupiter) និង​ភព​ព្រះ​ច័ន្ទ​។​

"​គោលដៅ​ចំបង​របស់​យើង​គឺថា នៅ​ឆ្នាំ​២០២០ ប្រទេស​ចិន​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​មហាអំណាច​ផ្នែក​អាវ​កាស​មួយ​ក្នុង​ពិភពលោក​"​។​

​ការស្រាវជ្រាវ​ផ្នែក​អាវ​កាស​របស់​ចិន​មានការ​យឺតយ៉ាវ​បន្តិច ដោយ​ប្រទេស​នេះ​ទើបតែ​បាន​បាញ់​បង្ហោះ​ផ្សាយ​រណប​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៧០ ចំនែក​ការស្រាវជ្រាវ​ផ្នែក​អាវ​កាស​របស់​សហរដ្ឋ​អា​មេ​រិច​មានការ​ដើរ​លឿន​ជាង​ចិន ដោយ​ក្នុង​ឆ្នាំ ១៩៦៩ អា​មេ​រិច​បាន​បញ្ជូន​មនុស្ស​ជា​លើកដំបូង​ទៅដល់​ស្ថាន​ព្រះ​ច័ន្ទ​។​

​ប៉ុន្តែ​មួយ​ទសវត្សរ៍​ក្រោយមក ចិន​បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លា និង​ធនធាន​ផ្សេងៗ​ទៀត ដល់​វិស័យ​ស្រាវជ្រាវ​លំហរ​អាកាស​របស់ខ្លួន​។​

​ចាប់តាំងពី​ឆ្នាំ ២០០៣​មក ចិន​បាន​ចាប់​ការដើរ​លើ​ស្ថាន​ព្រះ​ច័ន្ទ ដោយ​ធ្វើការ​ចុះចត​យាន្ត​ស្រាវជ្រាវ​របស់ខ្លួន​លើ​ស្ថាន​ព្រះ​ច័ន្ទ និង​ចាប់ផ្តើម​មន្ទីរ​ស្រាវជ្រាវ​អាវ​កាស​។​

​ចិន​ក៏បាន​បញ្ជូន​យាន្ត​អាវ​កាស​និក​ចំនួន ៥​នាក់​ផងដែរ​ទៅកាន់​លំហរ​បាន​ដោយ​ជោគជ័យ ដែល​ធ្វើអោយ​ចិន​ក្លាយជា​ប្រទេស​ទី ៣ បន្ទាប់ពី​រុស្សី និង​សហរដ្ឋ​អា​មេ​រិច ដែល​ទទួលបាន​ជោគជ័យ​៕



CEN

No comments: