សមត្ថកិច្ច​ចម្រុះ បង្ក្រាប​ការជួញដូរ ភ្លុក​ដំរី កន្ទុយដំរី ឆ្អឹង​ខ្លា ក្នុង​ក្រុមហ៊ុន អយស្ម័យយាន​រ៉ូយ៉ាល់​ផែស្ងួត​ភ្នំពេញ​



ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​គយ កាំកុងត្រូល កម្លាំង​រដ្ឋបាល​ព្រៃឈើ កម្លាំង​អាវុធហត្ថ អាជ្ញាធរ​ដែនដី បានធ្វើការ​គាស់​ឈើ​ហ៊ុ​ប ដែល​ឈ្មួញ បាន​បង្កប់ ភ្លុក​ដំរី​ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ដែល​ដាក់​តាម​ទូ​កុងតឺន័រ​រថភ្លើង ក្នុង​ក្រុមហ៊ុន អាយ​ស្ម័យ​យាន​រ៉ូយ៉ាល់​ផែស្ងួត​ភ្នំពេញ ។​ជា​លទ្ធផល បាន​រកឃើញ​ភ្លុក​ដំរី ចំនួន​៦៤០​ដុំ ស្មើរ​នឹង​ទម្ងន់ ១,៣៦១.៩​គីឡូក្រាម ស្រការ​ព​ង្រួ​ល ទម្ងន់​១៣៧.៦​គីឡូក្រាម ឆ្អឹង​ខ្លា ទម្ងន់​៨២.៣​គីឡូក្រាម និង​កន្ទុយដំរី ទម្ងន់​៤.៩​គីឡូក្រាម សរុប​ទាំងអស់​ទម្ងន់​១,៥៨៦.៧​គីឡូក្រាម​។​

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ បានធ្វើការ​បង្ក្រាប ភ្លុក​ដំរី​ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ដែល​ឈ្មួញ​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប បម្រុង​នាំចេញ​ទៅកាន់​ប្រទេស​ចិន ប្រមាណ​៣​ដុំ នៅក្នុង​ចំណុច​ក្រុមហ៊ុន «​អយស្ម័យយាន​រ៉ូយ៉ាល់​ផែស្ងួត​ភ្នំពេញ​» ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ករណីនេះ គឺ​ខាង​កម្លាំង​គយ ជា​អ្នក​ម្ចាស់​ករណី ដោយមាន​ការសហការ​ណ៍​ពី​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​អង្គការ «​វ៉ា​យ អេ​ត​» តំណាង​ស្ថានទូត​អាមេរិកកាំង កម្លាំង​កាំកុងត្រូល អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​បង្ក្រាបបាន ភ្លុក​ដំរី ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ដែល​ឈ្មួញ​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប​បម្រុង​នាំទៅ​កាន់​ប្រទេស​ចិន ប្រមាណ​៣​ដុំ​។​

​ភ្លុក​ដំរី ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី​ទាំងនេះ ត្រូវបាន​ជនល្មើស លួច​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប ចំនួន​៣​ដុំ ដោយ​ឈើ​ហ៊ុ​ប នីមួយៗ ដែល​បង្កប់​វត្ថុតាង​ទាំងនេះ មានមុខ​កាត់ កន្លះ​ម៉ែត្រ បួន​ជ្រុង និង​មាន​ប្រវែង​ពី ២ ម៉ែត្រ ទៅ​៣​ម៉ែត្រ ហើយ​ត្រូវបាន​ឈ្មួញ​ចុះ​រន្ធ​ឈើ​ចំពាក់​កណ្តាល​បង្កប់​នៅក្នុង​នោះ ដោយមាន​ចាក់​ទៀន​ផ្សារភ្ជាប់ ដែលមាន​ស​ណ្ថា​ន​ដូច​ក្តារ​ម្ឈូស​៕​

CEN
ដោយ: សំណាង​

No comments: