
ស្ទឹងត្រែង៖ យុវជនប្រមាណ៣០នាក់ មកពីសាកលវិទ្យាល័យជាច្រើន បានចាប់ដៃគ្នាធ្វើដំណើរទៅបោះជំរំក្នុងព្រៃឡង់ខេត្តស្ទឹងត្រែង ដើម្បីសិក្សាពីបទល្មើសកាប់ឈើក្នុងព្រៃឡង់ និងជីវភាពរស់នៅរបស់សហគមន៍។ ពួកគេត្រូវធ្វើដំណើរដោយគោយន្តលើផ្លូវដ៏លំបាក ដើរចូលព្រៃជ្រៅដ៏សែនឆ្ងាយ ក្រោមតំណក់ទឹកភ្លៀង និងជំនោរដ៏ត្រជាក់។ យ៉ាងណាក៏ដោយ ពួកគេ មិនបានត្អួញត្អែរចំពោះឧបសគ្គទាំងនេះឡើយ តែផ្ទុយទៅវិញ ពួកគេមានភាពរីករាយនៅក្នុងដំណើរទស្សនកិច្ចនេះទៅវិញ។
សូមអញ្ជើញទស្សនាវីដេអូថ្មីៗ៣នាទីដូចតទៅ៖
ថ្មីៗ
អត្ថបទ : រ៉ឹម ភារី
No comments:
Post a Comment