
ភ្នំពេញ: សកម្មជនហ្វេសប៊ុកលោក ផែង វណ្ណៈ បានលើកឡើងឱ្យដឹងថា ការបង្ហោះវីដេ អូឃ្លីបទម្លាយពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ ទៅស្នាក់នៅក្នុងផ្ទះសំណាក់ប្រទេសថៃក្រោយប្រកាសថា រងរបួសដោយសារតែឡានបុកគឺជារឿងខុសច្បាប់។
លោក ផៃ វណ្ណៈ បានអះអាងថា ក្រុមប៉ូលីសរបស់ប្រទេសថៃកំពុងតែស្វែងរកមុខ និងចាប់ខ្លួនលើជនណាដែលជាអ្នកបង្ហោះវីដេ អូ ភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់ ពីព្រោះការធ្វើបែបនេះ គឺខុសពីគោលការច្បាប់របស់ប្រទេសថៃ ។ លោក បានសរសេរលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៣០ ធ្នូ ថា ការបង្ហោះវីដេអូរបស់ភ្ញៀវ ដែលស្នាក់នៅក្នុងផ្ទះសំណាក់ទាំងគ្មានការអនុញ្ញាតយ៉ាងដូច្នេះ គឺជាទង្វើខុសច្បាប់ ដែលបានរំលោភទៅលើសិទ្ធិឯកជនរបស់ភ្ញៀ វយ៉ាងធ្ងន់ធ្ងរ៖«ប៉ូលីសថៃកំពុងតាមចាប់ខ្លួនដែលលួចបញ្ចេញវីដេអូភ្ញៀវស្នាក់នៅផ្ទះសំណាក់ខុសគោលការច្បាប់នៅប្រទេសថៃ ។ ការបញ្ចេញវីដេអូភ្ញៀវដោយគ្មានការអនុញ្ញាតិគឺជាការរំលោភសិទ្ធិឯកជនរបស់ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ ។ ព្រោះតែបំរើហេតុផលនយោបាយ ទង្វើថោកទាបបែបណាក៏ពួកអស់នេះហ៊ានបំពានទេ ។ បទល្មើសកើនថែមទៀតហើយ ចាំមើលអ្នកណាខ្លះពាក់ព័ន្ធត្រូវយកមកបង្ហាញមុខ ។ សង្ឃឹមថា ជនល្មើសនិងបក្សពួករតមិនរួចទេ »។
កាលពីថ្ងៃទី២៩ ខែធ្នូ មានឃ្លីបវីដេអូ ចំនួន៣ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកព្រោងព្រាតដែលបានបង្ហាញពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ និងស្ត្រីម្នាក់ចេញពីផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងប្រទេសថៃដោយធ្វើដំណើរយ៉ាងប្រងើយ ហាក់ដូចជាគ្មានរបួសដូចគ្រាដែលអះអាងថា រងគ្រោះដោយសារការបើកឡានបុករបស់លោកឌិន ពុទ្ធី នោះឡើយ ។ តាមរយៈវីដេអូឃ្លីបទាំង៣ដែលបង្ហោះឡើងតាំងពីថ្ងៃទី២៩នោះ អ្នកលេងហ្វេសប៊ុកមិនត្រឹមតែចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងចំអកដាក់តុលាការ និងក្រសួងមហាផ្ទៃដែលសន្មត់ថា លោក ឈាន ពិសិដ្ឋ ពិតជារឿងរបួសដោយសារឡានលោក ឌិន ពុទ្ធី បុក ខណៈដែលមហាជនអ្នកលេងហ្វេសប៊ុកជាច្រើនរិះគន់លើករណីនេះថា មិនប្រក្រតី។ ប៉ុន្តែយ៉ាងណាវីដេអូឃ្លីបនេះមិនទាន់ ត្រូវបានលោក ឈាន ពិសិដ្ឋ សាមីខ្លួនផ្ទាល់ចេញមុខបកស្រាយយ៉ាងណានៅឡើយទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអះអាងថា តាមរយៈភស្តុតាងជាបឋមដែលទាក់បានគឺបង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា បានរងរបួសនៅជើងស្ដាំដោយសារការបុកដោយរថយន្តឈ្មោះ ឌិន ពុធ្ធី ពិតមែន រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជាការធ្វើពុតរបស់ឈ្មោះ ឈានពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន មួយចំនួន និងសង្គមហ្វេសប៊ុកនោះទេ ។ ចំណែកឯក្រសួងមហាផ្ទៃវិញនោះក៏បានចេញលិខិតមួយដូចគ្នាដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើស្ថាប័នតុលាការ ហើយរង់ចាំការសម្រេចក្ដីនេះ ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment